ងាយស្រួលណាស់! យុទ្ធសាស្ត្រកម្ចាត់ខ្លាញ់ត្រង់ភ្លៅ និងធ្វើឲ្យជើងស្រឡូនស្អាត ក្នុងរយ:ពេលខ្លី (មានវីដេអូ)

ជាការពិតណាស់ ភាគច្រើន នៅពេលដែលស្ត្រីលើសទម្ងន់ ​តែងតែកើត​មាន​ជាតិខ្លាញ់​ត្រង់តំបន់ត្រគាក និង​ភ្លៅជាក់ជាពុំខាន។ ខ្លាញ់ទាំងនោះ ធ្វើឲ្យពិបាក​ស្លៀកខោរឹប​រាង និងព្រមទាំងអាច ឲ្យអ្នកមានអារម្មណ៍ខ្មាស​អៀន​​ផងដែរ។ ដូច្នេះប្រសិន​បើអ្នក ចង់កម្ចាត់បញ្ហា​ខ្លាញ់ ដែលធ្វើឲ្យធាត់ត្រង់តំបន់ភ្លៅនេះ សូមមើល​ការណែនាំ​ដូចខាងក្រោម៖

ងាយស្រួលណាស់! យុទ្ធសាស្ត្រកម្ចាត់ខ្លាញ់ត្រង់ភ្លៅ និងធ្វើឲ្យជើងស្រឡូនស្អាត ក្នុងរយ:ពេលខ្លី (មានវីដេអូ)
រូបតំណាងជើងស្រឡូនស្អាត

ជំហ៊ានទី ១៖ ការដើរ

១. ការដើរក្នុងរយៈពេល ១ម៉ោងជារៀងរាល់ថ្ងៃ ពិតជាមាន​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់សុខភាព ហើយ​អាចជួយកម្ចាត់ជាតិខ្លាញ់​ត្រង់តំបន់ភ្លៅថែមទៀត។ ប្រសិនបើ​អ្នក ចង់ទទួល​បាន​លទ្ធផល​ឆាប់រហ័ស ត្រូវដើរឲ្យលឿន។

២. ការប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត៖ នេះគឺជាវិធីដែលល្អបំផុត​​ក្នុងការកម្ចាត់ជាតិខ្លាញ់ត្រង់ភ្លៅ និងធ្វើឲ្យភ្លៅមាន​រាង​ស្រឡូន​គួរឲ្យ​ទាក់ទាញថែមទៀតផង។

ជំហ៊ានទី ២៖ ហាត់ប្រាណ

១. បញ្ជុជខ្លួនចុះក្រោមឲ្យត្រង់ ហើយមុខក៏ឱនចុះបន្តិច រួចលើកជើងឆ្វេងឡើងលើ ឲ្យត្រង់។ ធ្វើបែបនេះឲ្យ បាន ១៥វិនាទីម្តង ហើយ​ធ្វើឡើងវិញ​ឲ្យបានយ៉ាងតិច ៣០ដង។

២. ដាក់ជើងជាប់គ្នា ហើយអង្គុយចុះបន្តិច ហើយទប់វា ២-៣វិនាទីសិន ខណៈពេលដែលអង្គុយក្នុងស្ថានភាព ទាបបំផុតនោះ។

៣. ឈរជើងតែម្ខាង (៣០សង់ទីម៉ែត្រ) ឲ្យឆ្ងាយពីជញ្ជាំងបន្តិច។ ហើយយកស្មារបស់អ្នក ទៅប៉ះជាមួយ ជញ្ជាំង ដោយទុកជើងនៅដដែល។ ហើយរំកិលឲ្យខ្លួនបន្តិចម្តងៗទៅជញ្ជាំង រហូតដល់ភ្លៅរបស់អ្នកស្រប ជាមួយនឹងជញ្ជាំង។ រួចរក្សាស្ថានភាពនេះ ៤០វិនាទី រួចធ្វើឡើងវិញ ៥ដងទៀត។

ដើម្បីទទួលបានវិធីសាស្ត្រផ្សេងៗទៀត សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត