រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj


រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj

ដោយ​ការ​ស្ទីល​រ៉េប​ខុស​ប្លែក​ពី​តារា​ដ៏​ទៃ​ បាន​ធ្វើ​ឲ្យ Nicki Minaj​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ពិភពលោក។ ជាក់​ស្ដែង​ចម្រៀង​របស់​នាង​ជា​ច្រើន​ដូច​ជា​បទ “Super Bass” និង​ “Anaconda”​ជាំ​ដើម។ ភាព​ល្បីល្បាញ​នេះ​គឺ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ចង់​ដឹង​ពី​រឿង​ពី​ក្រោយ​ខ្នង​របស់​តារា​រូប​នេះ​កាន់​តែ​ខ្លាំង។ ខាង​ក្រោម​នឹង​បង្ហាញ​រឿង​៥​យ៉ាង​ដែល​ទាក់ទង​នឹង​ Nicki Minajកាល​ពី​មុន។

 

១. Nicki ធ្លាប់​រស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បញ្ហា​​

 

រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj
ការ​ធំ​ធាត់​របស់​តារា​វ័យ​៣២​ឆ្នាំ​នេះ​គឺ​មិនមែន​​ងាយ​ស្រួល​ទេ។ ជីវិត​កុមារភាព​​របស់​នាង​រស់​នៅ​គ្រួសារ​មាន​ទំនាស់។ ឪពុក​របស់​នាង​​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ ដោយ​ព្យាយាម​សម្លាប់​​ម្ដាយ​​ដោយ​ការ​ដុត​ផ្ទះ​។ តាម​ការ​ឲ្យ​ដឹង​ពេល​នោះ​ឪពុក​របស់ Nicki ​គឺ​ជា​មនុស្ស​ញៀន​ថ្នាំ។ ​កាល​នៅ​អាយុ​៥​ឆ្នាំ​ម្ដាយ​របស់​នាង​បាន​​បញ្ជូន​នាង​ឲ្យ​ចាកចេញ​ពី​ប្រទេស Trinidad and Tobagoទៅ​រស់​នៅ​ទីក្រុង​ញីវយ៉ក។

 

២. Nicki ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រត់​តុ

 

រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj

 

មុន​នឹង​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បីល្បាញ តារា​ត្រគាក​ធំ​នេះ​ធ្លាប់​ធ្វើ​នៅ​ភោជនីយដ្ឋាន​ Red Lobster នៅ​រដ្ឋ​ Florida ។ នា​ពេល​នោះ​​​នាង​បាន​ធ្វើ​ការ​ជា​ច្រើន​កន្លែង​មិនមែន​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ការងារ​ជា​អ្នក​រត់​តុ​​ជា​កន្លែង​ដែល​ល្អ​សម្រាប់​នាង។

 

៣.ធ្លាប់​មាន​រឿង​ថា Kanye West បាន​ដក​នាង​ចេញ​​មិន​ឲ្យ​ច្រៀង​ក្នុង​បទ “Monster”

 

រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj
ប្រសិន​បើ​អ្នក​បាន​ដឹង​ពី Kanye West គេ​គិត​ពី​ខ្លួន​ឯង​ធំ​ជាង​អ្វី​ៗ​ទាំង​អស់​ក្នុង​ឆាក​ជីវិត។ មាន​ពាក្យ​ចចាមអារ៉ាម​ថា Kanye ចង់​ដក​ Nicki Minajចេញ​ពី​បទ​ចម្រៀង “Monster” ពីព្រោះ​គេ​​គិត​ថា​ នាង​ល្អ​ខ្លាំង​ពេក។ ប៉ុន្តែ​សំណាង​ល្អ​រឿង​នេះ​មិន​បាន​កើត​ឡើង​ទេ។

 

៤. Nicki គាំទ្រ​​​និង​ជួយ​ដល់​​ស្ត្រី​

រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj
បន្ទាប់​ពី​បាន​ឃើញ​ការ​ឈឺ​ចាប់​របស់​ម្ដាយ​ដែល​ទទួល​រង​ការ​ធ្វើ​បាន​ពី​ឪពុក​ តារា​ស្បែក​ខ្មៅ​រូប​នេះ ប្ដេជ្ញា​ធ្វើ​ខ្លួន​ឲ្យ​​រឹងមាំ​ដើម្បី​ម្ដាយ។ ចាប់​តាំង​ពី​ពេល​នោះ​មក​នាង​បាន​ប្រឹង​ថែរក្សា​ម្ដាយ​ បរិច្ចាគ​​​ធនធាន​ផ្ទាល់​ខ្លួន​ទៅ​ដល់​ស្ត្រី​ ដែល​ទទួល​រង​ការ​រំលោភ​និង​អំពើ​ហិង្សា។

 

៥. Nicki មិន​ចូល​ចិត្ត​ឈ្មោះ​ខ្លួន​ឯង

 

រឿង​​​សំខាន់​៥​យ៉ាង​​ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ Nicki Minaj

 

នៅ​ពេល​ដែល​នាង​ព្យាយាម​​រក​ឈ្មោះ​ដាក់​ក្នុង​សិល្បៈ​ Nicki Minaj មិន​មែន​ជា​ឈ្មោះ​ដែល​ជា​ជម្រើស​ដំបូង​ដែល​​ចង់​បាន​នោះ​ទេ។ ប៉ុន្តែ​​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា ចង់​ឲ្យ​នាង​ប្រើប្រាស់​ឈ្មោះ“Minaj” ។ ឈ្មោះ​ពិត​ប្រាកដ​របស់​នាង​គឺ Onika Tanya Maraj។

 

ចុចអាន៖Rita Ora ទម្លាយ​​រឿង​ធ្លាប់​ត្រូវ​គេ​រំលោភ​កាល​នៅ​ក្មេង​ប៉ុន្តែ​​នាង​ពេញ​ចិត្ត​នឹង​ធ្វើ​វា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​axs