បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

T-ara, Secret, Wonder Girls… អាច​នឹង​ក្លាយ​ជា​ក្រុម​ចម្រៀង​នារី​កំពូល​ក៏​ថា​បាន​នៅ​ក្នុង​វិស័យ​ចម្រៀង Kpop បើ​សិន​បើ​រឿង​អាស្រូវ​ទាំង​នេះ​មិន​បាន​កើត​ឡើង។

 

T-ara – ទំនាស់​ផ្ទៃ​ក្នុង

 

T-ara គឺ​ជា​ឧទាហរណ៍​ដ៏​ច្បាស់​បំផុត​ក្នុង​ករណី​ងើប​មុខ​លែង​រួច​ក្រោយ​រឿង​អាស្រូវ។ មុន​ឆ្នាំ ២០១២ T-ara ជា​ក្រុម​ចម្រៀង​​ធ្លាប់​ល្បី​ដល់​កំពូល តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដូច​ជា “Bo Peep Bo Peep”, “I Go Crazy Because Of You”, ‘Why Are You Being Like This”, “Roly Poly”…។ យ៉ាងណាមិញ អ្វី​ដែល​ពួក​គេ​ខំ​កសាង​មក​រាប់​ឆ្នាំ​ត្រូវ​រលាយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ដោយ​សារ​តែ ពាក្យ​សម្ដី​នៅ​លើ​បណ្ដាញ​សង្គម Twitter។

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

 

នៅ​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១២ សមាជិក​របស់ T-ara បាន​បង្ហោះ​នៅ​លើ Twitter ពី​រឿង​សមាជិក Hwayoung មិន​ចូល​សម្ដែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​នៅ​ជប៉ុន។ អ្នក​គាំទ្រ​នៅ​ពេល​នោះ​បាន​គិត​ថា សមាជិក​ដទៃ​ទៀត​បាន​ចេញ​មុខ​​រើស​អើង Hwayoung ដោយ​សារ​តែ​នាង​ជា​សមាជិក​ចូល​ក្រុម​ចុង​ក្រោយ​គេ។ មួយ​រយៈ​ពេល​ខ្លី​ក្រោយ​នោះ Hwayoung ចាក​ចេញ​ពី​ក្រុម។ ចាប់​តាំង​ពី​ពេល​នោះ​មក​អាជីព​ចម្រៀង​របស់ T-ara នៅ​ក្នុង​ប្រទេស​ធ្លាក់​កូដ​គ្មាន​អ្វី​អាច​ជួយ​បាន។ សមាជិក Hyomin, Eunjung, Soyeon និង Jiyeon ដែល​កំពុង​តែ​មាន​មុខ​សម្ដែង​ក្នុង​រឿង​​នៅ​ពេល​នោះ ត្រូវ​ប្រជាជន​កូរ៉េ​ទាម​ទារ​អ្នក​ដឹកនាំ​រឿង​ឲ្យ​បណ្ដេញ​ពួក​គេ​ចេញ​ បើ​ពុំ​ដូច្នេះ​ទេ​ពួក​គេ​នឹង​ឈប់​មើល​រឿង​។ គ្រប់​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​របស់​ក្រុម​​ត្រូវ​ក្រុមហ៊ុន​កាត់​ផ្ដាច់​មុន​ពេល​កំណត់។ គិត​ចាប់​ពី​ពេល​មាន​រឿង​នេះ​ផ្ទុះ​ឡើង T-ara មិន​ដែល​ទទួល​បាន​ពាន​រង្វាន់​អ្វី​នៅ​​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ៕

 

Secret – និយាយ​ស្ដី​មិន​​គិត

 

ក្រុម​ចម្រៀង Secret ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​ពេល​ចេញ​បទ​ល្បី​ៗ​ជាប់​ៗ​គ្នា​ដូច​ជា “Magic”,​”Madonna”, ​”Shy Boy”,…។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ភ្លាត់​មាត់​មួយ​គ្រា​បាន​បញ្ចប់​អាជីព​របស់​ពួក​គេ​ទាំង​ស្រុង។

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

 

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ពេល​ដែល​ក្រុម​កំពុង​ផ្សព្វផ្សាយ​បទ “YooHoo” កំពុង​ល្បី។ មេក្រុម Hyosung បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​វិទ្យុ​មួយ​របស់​ប៉ុស្តិ៍ SBS ជាមួយ​សមាជិក​ដទៃ​ទៀត​របស់ Secret និង​បាន​និយាយ​ថា “ពួក​ខ្ញុំ​ជា​ក្រុម​ចម្រៀង​ដែល​គោរព​ការងារ​ផ្ទាល់​ខ្លួន​របស់​សមាជិក​និមួយៗ​ ដូច​នេះ​ហើយ​គ្មាន​រឿង​អី​ត្រូវ​ចែក​ប្រាក់​ស្មើ​គ្នា​នោះ​ទេ”។ ពាក្យ​សម្ដី​របស់ Hyosung បាន​រាល​ដាល​​យ៉ាង​លឿន​នៅ​លើ​អ៊ីនធឺណិត​និង​ត្រូវ​គេ​រិះ​គន់​យ៉ាង​ចាស់​ដៃ។ ដូច​គ្នា​នឹង T-ara ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក​ Secret មិន​ដែល​ទទួល​បាន​ពាន​រង្វាន់​អ្វី​នៅ​ក្នុង​ប្រទេស​នោះ​ទេ។

 

Wonder Girls – សម្រុក​ទៅ​ទី​ផ្សារ​អាមេរិក

 

Wonder Girls បាន​ក្លាយ​ជា​កំពូល​ក្រុម​​ចម្រៀង​កូរ៉េ​ត្រឹម​តែ​មួយ​ឆ្នាំ​ក្រោយ​ពេល​បង្ហាញ​មុខ ​ជាមួយ​បទ​ល្បី​ៗ​រាប់​មិន​អស់​របស់​ខ្លួន​ដូច​ជា “Tell Me”, “So Hot”, “Nobody”,…។ បទ​ចម្រៀង​របស់​ក្រុម​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ស្ដាប់​នៅ​គ្រប់​ច្រក​ល្ហក​ទាំង​នៅ​ទី​ក្រុង​និង​ជនបទ។ នៅ​ពេល​ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​ គ្មាន​អ្នក​ណា​អាច​ប្រៀប​ស្មើ​បាន Wonder Girls បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​គ្រប់​សកម្មភាព​របស់​ក្រុម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ ដើម្បី​បង្ហាញ​មុខ​​នៅ​ទី​ផ្សារ​អាមេរិក។

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

 

យ៉ាងណាមិញ ការ​វាយ​លុក​ទី​ផ្សារ​​អាមេរិក​របស់​ក្រុម​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ ផ្ទុយ​មក​វិញ​គឺ​បរាជ័យ​យ៉ាង​ជោគ​ជាំ។ Wonder Girls ក៏​សម្រេច​ចិត្ត​ត្រលប់​មក​កាន់​ប្រទេស​កូរ៉េ​វិញ​ដើម្បី​បន្ត​អាជីព​របស់​ខ្លួន។ យ៉ាងណាក្ដី​នៅ​ពេល​មក​ដល់​ដី​កំណើត​វិញ Wonder Girls បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ដែល​ធ្លាប់​មាន​ពី​មុន។ ក្នុង​កំឡុង​ពេល​នេះ​ដែរ សមាជិក Sunmi សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម ហើយ​មេក្រុម Sunye ក៏​រៀបការ​ក្រោយ​នោះ​ទៅ​តាម​ប្ដី​ដែរ។ កាល​ពី​ឆ្នាំ​មុន​សមាជិក​ល្បី​ជាង​គេ​របស់​ Wonder Girls នាង Sohee ក៏​ចាក​ចេញ​ទៅ​ដែរ។

 

Kara – ទ្រហោ​យំ​ដូច​កូន​ក្មេង

 

“Radio Star” ជា​កម្មវិធី​ដែល​ល្បី​ឈ្មោះ​ខ្លាំង​នៅ​កូរ៉េ អ្នក​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​សុទ្ធ​សឹង​តែ​ជា​​តារា​​ល្បី​ឈ្មោះ​ទាំង​អស់។ ឆ្នាំ ២០១៣ Kara ក្រុម​ចម្រៀង​កំពុង​នៅ​លើ​កំពូល​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​បាន​ក្លាយ​ជា​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ខាង​លើ ហើយ​អាជីព​របស់​ក្រុម​មួយ​នេះ​ក៏​បញ្ចប់​ក្រោយ​ពេល​កម្មវិធី​នេះ​​ត្រូវ​បាន​ចាក់​ផ្សាយ​ផង​ដែរ។

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

ជាក់​ស្ដែង​នៅ​ពេល​ពិធី​ករ Kim Gura សួរ​ដេញ​ដោល Goo Hara ពី​អតីត​មិត្ត​ប្រុស​របស់​នាង ជំនួស​ឲ្យ​ការ​ឆ្លើយ​តប​តាម​បែប​កំប្លុក​កំប្លែង​ដូច​សព្វ​មួយ​ដង Hara ស្រាប់​តែ​ទ្រហោ​យំ ​ធ្វើ​ឲ្យ​អ្នក​មាន​មុខ​នៅ​ទី​នោះ​មិន​ដឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា។ ក្រោយ​មក​ នាង​បាន​គ្រវែង​ដប​ទឹក​ទៅ​កាន់​ពិធី​ករ​កម្មវិធី​ទៀត​ផង។ បន្ទាប់​​មក សមាជិក Jiyoung ត្រូវ​បាន​គេ​សំណូម​ពរ​ឲ្យ​ធ្វើ​ចរិត Cute ដើម្បី​កុំ​ឲ្យ​ស្ថាន​ភាព​តាន​តឹង​ពេក ក៏​ស្រាប់​តែ​ស្រែក​យំ​ដូច​គ្នា ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្លន់​ស្លោ​ជា​ទី​បំផុត។​

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

 

2NE1 – ប្រើ​ប្រាស់​គ្រឿង​ញៀន

ដោយ​សារ​តែ​ទេពកោសល្យ​ក៏​ដូច​ជា​នៅ​ក្រោម​ផលិត​កម្ម​មាន​ឥទ្ធិពល YG ក្រុម​ចម្រៀង 2NE1 មាន​ឈ្មោះ​ល្បី​ទាំង​ក្នុង​ប្រទេស​និង​អន្តរ​ជាតិ។ រាល់​បទ​ចម្រៀង​របស់​ក្រុម​សុទ្ធ​តែ​ត្រូវ​បាន​គេ​ស្ដាប់​យ៉ាង​ច្រើន​ពី​សំណាក់​យុវវ័យ។ យ៉ាងណាក្ដី​រាល់​សកម្មភាព​របស់​ក្រុម​ចម្រៀង​មួយ​នេះ​ត្រូវ​កក​ស្ទះ​ទាំង​អស់​ចាប់​ពី​ខែ​មិថុនា​ឆ្នាំ ២០១៤ ដោយ​សមាជិក Park Bom ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។ ​

 

បណ្ដុំ​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​​ស្រី​​កូរ៉េ៥ក្រុម​ធ្លាក់​កូដ ​ងើប​មុខមិន​រួច

 

តារា​ចម្រៀង​រូប​នេះ​ត្រូវ​គេ​​ដឹង​ថា​បាន​​នាំ​ចូល​​ថ្នាំ amphetamine (ថ្នាំ​ម្យ៉ាង​សម្រាប់​ដាស់​​អារម្មណ៍) ចំនួន ៨២ គ្រាប់ ចូល​ប្រទេស​កូរ៉េ​តាម​ប្រលានយន្តហោះ Incheon កាល​ពី​ឆ្នាំ​២០១០។ នាង​បាន​ពន្យល់​ថា​ខ្លួន​មិន​ដឹង​ថា​ថ្នាំ​នេះ​ត្រូវ​គេ​ហាម​ប្រើ​នោះ​ទេ។

 

ចាប់​តាំង​ពី​ពេល​នោះ​មក​ រាល់​សកម្មភាព​របស់ 2NE1 ត្រូវ​នៅ​នឹង​មួយ​កន្លែង​ដោយ​ក្រុម​មិន​បាន​បញ្ចេញ​បទ​ថ្មី​ណាមួយ​​ទាំង​អស់។ ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​ថា​ពួក​គេ​នឹង​បែក​ក្រុម ដោយ សមាជិក CL នឹង​វាយ​លុក​ទីផ្សារ​អាមេរិក​ជា​តារា​ចម្រៀង​ទោល៕

 

ចុចអាន៖តារា​ស្រី​ KPOP ១១​រូប ដែលពូកែ​ទាំង​ Cute ពូកែ​ទាំងសិចស៊ី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kpopkfans