“​ស្វាយ​” មាន​ប្រយោជន៍​អ្វីខ្លះ ចំពោះ​សុខភាព​?

"​ស្វាយ​" មាន​ប្រយោជន៍​អ្វីខ្លះ ចំពោះ​សុខភាព​?

​ក្រៅពី​ឆ្ងាញ់ ស្វាយ ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព និង​សម្រស់​របស់​អ្នក​។ ស្វាយ ងាយស្រួល​ក្នុង​ការយកមក​ធ្វើ​ជា​ម្ហូប បង្អែម ភេសជ្ជៈ និង​ម៉ាស​បិទមុខ​ទៀតផង​។​

​សារជាតិ​ចិញ្ចឹម ដែល​មាន​ក្នុង​ផ្លែស្វាយ ទម្ងន់ ២២៥ ក្រាម​
- កា​ឡូរី ១០៥
- វិតាមីន C ៧៦
- វីតាមីន A ២៥
- វីតាមីន B ១១
- ជាតិ​សរសៃ​ប្រូ​បាយ​អូទិ​ក ៩
- ទង់​ដែង ៩
- ប៉ូ​តា​ស្យូម ៧
- ម៉ាញេស្យូម ៤​។​

​សារៈប្រយោជន៍ នៃ​ផ្លែស្វាយ​
១. ប្រឆាំង​នឹង​ជំងឺ​មហារីក​
​ការសិក្សា​បាន​បង្ហាញថា ផ្លែស្វាយ មាន​ផ្ទុក​ជាតិ​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​គ្រាប់​ឈាម ជំងឺមហារីក​ដោះ ជំងឺមហារីក​ពោះវៀន និង​ជំងឺមហារីក​ប្រូ​ស្តា​ត គឺ​ដោយសារតែ​វត្តមាន​នៃ quercetin, astragalin, isoquercitrin, fisetin, methyl gallate, gallic acid និង​អង់ស៊ីម​ដ៏ទៃទៀត​។​
២. កាត់បន្ថយ​កូឡេស​ស្តេ​រ៉ុល​
​ស្វាយ មាន​ផ្ទុក​ជាតិ pectin វីតាមីន C និង​ជាតិ​សរសៃ ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូឡេស​ស្តេ​រ៉ុល​អាក្រក់ LDL​។​
៣. គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
​ស្លឹក​ស្វាយ​ដែល​ដាំ​ពុះ គឺ​ជា​រូបមន្ត​ធម្មជាតិ​នៅ​ផ្ទះ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ការ​ញ៉ាំ​ផ្លែស្វាយ មិន​ងាយ​នឹង​ធ្វើឲ្យ​អ្នកឡើង​ជាតិ​ស្ករ​ទេ ព្រោះ​វា​មាន​ជាតិ​ស្ករ​តិច​។​
៤. ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ទឹក​ផ្លែស្វាយ​ខ្ចី​ក្រឡុក ជួយ​បញ្ចុះ​សីតុណ្ហភាព​អ្នក ក្នុង​រដូវក្តៅ ដូច្នេះ វា​អាច​ជួយ​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​កម្តៅ​បាន​។​
៥. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​
​ដោយសារ​តែ​វត្តមាន នៃ​វីតាមីន A និង C ព្រមទាំង carotenoids ឬ​អង់​ទី​អុក​ស៊ីដង់  ទើប​វា​អាច​ធ្វើឲ្យ ប្រព័ន្ធ​រាងកាយ​យើង​ខ្លាំងក្លា​។​
៦. ផលប្រយោជន៍​ចំពោះ​ស្បែក​
​ស្វាយ មាន​ផ្ទុក​ជាតិ beta-carotene ដែល​ជួយ​បម្លែង​ទៅ​ជា​វីតាមីន A ដើម្បី​ការពារ​បញ្ហា​ស្បែក​គ្រើម និង​មុន​។
៧. ការពារ​ភ្នែក​
​ញ៉ាំ​ទឹក​ផ្លែស្វាយ​មួយ​ពែ​ង អាច​ផ្តល់​នូវ​វីតាមីន A ២៥ ភាគរយ ដែល​យើង​ត្រូវការ ដើម្បី​ការពារ​បញ្ហា​ភ្នែក​ស្ងួត ជំងឺ​ខ្វាក់មាន់ និង​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ថ្លា​។​
៨. ពង្រឹង​ដល់​រឿង​លើ​គ្រែ​
​ស្វាយ ជួយ​ដាស់​អារម្មណ៍ ដែល​អាច​ធ្វើឲ្យ ជីវិត​ផ្លូវភេទ​របស់​អ្នក​ស្រស់បំព្រង​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។