​រូបមន្ត​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​រូបមន្ត​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​មនុស្ស​គ្រប់រូប​សុទ្ធតែ​រំពឹង​ចង់​មាន​អាយុ​វែង ហើយ​មាន​សុខភាព​ល្អ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ចំនួន​ក្នុងការ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​ទោះបីជា​អ្នកមាន​អាយុ​៩០​ឆ្នាំ​ក៏​ដោយ​ក៏​អ្នក​នៅ​តែ​មាន​កម្លាំង និង​មាន​សុខភាព​ល្អ​សម្រាប់​ធ្វើ​អ្វី​ផ្សេងៗ​ដែរ​។ តើ​មាន​រូបមន្ត​អ្វី​ខ្លះ​ទៅ​អី​ក៏​ខ្លាំង​ម្ល៉េះ​?

សណ្តែកខ្មៅ​ទឹកខ្មេះ​
អត្ថប្រយោជន៍​
នៅពេល​ដែល​អ្នក​ប្រើ​រូបមន្ត​នេះ វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​អ្នក​ដូចជា ៖ ធ្វើឲ្យ​អ្នក​មាន​សម្រសស្អាត មាន​រាង​ស្អាត ប៉ូវ​ក្រលៀន ភ្នែក​ភ្លឺ សក់​ខ្មៅ ថែមទាំង​អាច​ការពារ​អ្នក​មិន​ឲ្យ​ទល់លាមក មិនមាន​ជំងឺ​លើសឈាម មិន​មាន​ខ្លាញ់​ក្នុង​ឈាម ជាងនេះទៅទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នកបា​ច់​នូវ​ជំងឺ​ឈឺ​ចង្កេះ និង​ជើង ជួយ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ហើយ​នៅពេល​ដែល​អ្នក​មើល​ទូរទស្សន៍​យូរ អ្នក​អាច​ផឹក​វា​បាន នោះ​វា​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​មិន​ឲ្យ​ស្ងួត ឈឺក្បាល និង​វិលមុខ​ឡើយ ហើយ​ថែមទាំង​អាច​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​ម្ញូប​ទៀតផង​។​

គ្រឿងផ្សំ ៖ សណ្តែកខ្មៅ​បរិមាណ​ល្មម​(​មិន​ច្រើន​ពេក ហើយក៏​មិន​តិចពេក​) ទឹកខ្មេះ​បរិមាណ​ល្មម​(​មិន​ច្រើន​ពេក ហើយក៏​មិន​តិចពេក​)​។​

របៀប​ធ្វើ ៖
​ដំបូង​អ្នក​ត្រូវតែ​យក​សណ្តែកខ្មៅ​ទៅ​លាង ហើយ​ហាល​ឲ្យ​ស្ងួត ទើប​យក​ទៅ​ឆារ​ដោយ​ប្រើ​ភ្លើង​កណ្តាល មិន​ធំ​ពេក ហើយ​ក៏​មិនតូច​ពេក​។​

  1. ​ក្រោយពេល​ដែល​អ្នក​ឆារ​បាន​៥​នាទី ក្លិន​សណ្តែក​នឹង​ភាយ​ចេញ​មក នោះ​មានន័យ​ថា​សំបក​នៃ​សណ្តែកខ្មៅ​កំពុងតែ​ជិត​ប្រេះ ដូចនេះ​នៅពេល​ដែល​វា​ប្រេះ​អស់ អ្នក​អាច​ប្តូរ​មក​ភ្លើង​តូច​វិញ​ដោយ​ឆារ​ចំនួន​៥​នាទី​។​
  2. ​បន្ទាប់​ពី​អ្នក​ឆារ​រួច អ្នក​អាច​ដាក់​វា​នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល រួច​ទុក​ឲ្យ​វា​ត្រជាក់​។​
  3. ​បន្ទាប់​មក​អ្នក​ត្រូវ​ចាក់​សណ្តែកខ្មៅ​ក្នុង​ឆ្នាំង​មួយ រួច​ចាក់​ទឹកខ្មេះ​ចូល​។​
  4. ​ក្រោយពេល​ដែល​ចាក់​ទឹកខ្មេះ​ចូល​រួច អ្នក​ត្រូវ​ទុក​ឲ្យ​សណ្តែកប៊ឺ​ត​យក​ទឹកខ្មេះ​ឲ្យអស់ រួច​អ្នក​អាច​យក​វា​មក​បរិភោគ​លាយ​ជាមួយ​ទឹក​ឃ្មុំ​បាន​។​

​របៀប​បរិភោគ ៖ អ្នក​អាច​បរិភោគ​ម្តង​២​ទៅ​៣​គ្រាប់​បាន ប៉ុន្តែ​ត្រូវ​តែ​ព្យាយាម​បរិភោគ​ក្នុង​រយៈពេល​យូរ ទើប​អ្នក​អាច​ទទួលបាន​លទ្ធផល​៕ 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។