ម៉ូតូ​ធំ​ CB500X ស៊េរី​២០១៦​ របស់​ហុង​ដា​​​គ្រោង​នឹង​បង្ហាញ​នៅ​​ចុង​ខែ​តុលា​នេះ​ហើយ​

ម៉ូតូ​ធំ​ CB500X ស៊េរី​២០១៦​ របស់​ហុង​ដា​​​គ្រោង​នឹង​បង្ហាញ​នៅ​​ចុង​ខែ​តុលា​នេះ​ហើយ​

ក្រុមហ៊ុន​ហុងដា​បាន​ប្រកាស​​​​ថា​ ម៉ូតូ​ធំ​ CB500X ស៊េរី​២០១៦​ដែល​មាន​ការ​កែប្រែ​​ស្ទីល​​​ថ្មី​​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ Tokyo Motor Show នៅ​ចុង​ខែ​តុលា​នេះ។

 

ម៉ូតូ​ធំ​ CB500X ស៊េរី​២០១៦​ របស់​ហុង​ដា​​​គ្រោង​នឹង​បង្ហាញ​នៅ​​ចុង​ខែ​តុលា​នេះ​ហើយ​

 

ក្រុមហ៊ុន​ហុង​ដា​បាន​ធ្វើ​ការ​ប្រកាស​ដូច​នេះ​ដោយ​អម​ជា​មួយ​នឹង​រូបភាព​ងងឹត​​ពីរ​សន្លឹក​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កាន់​តែ​ចង់​ឃើញ​ច្បាស់​ពី​រូបរាង​ថ្មី​របស់​ម៉ូតូ​ CB500X នេះ។ ក្រុមហ៊ុន​បាន​បង្ហើប​ពី​ចំណុច​ពិសេស​មួយ​ចំនួន​​របស់​ម៉ូតូ​ធំ​ស៊េរី​ថ្មី​នេះ​ ដោយ​​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ភ្លើង​ស៊ីញ៉ូ​​ខាង​ក្រោយ​​របស់​វា​ជា​ប្រភេទ​ភ្លើង​ LED មាន​ភាព​ភ្លឺ​ច្បាស់​​ល្អ។ របាំង​ការពារ​ខ្យល់​មាន​កម្ពស់​ខ្ពស់​ជាង​មុន​១០០​ម.ម​ បើ​ប្រៀប​ទៅ​នឹង​ស៊េរី​មុន​ ដែល​វា​អាច​ជួយ​ការពារ​អ្នក​បើក​បរ​ពី​កម្លាំង​ខ្យល់​បាន​ល្អ​មួយ​កម្រិត​ទៀត។ ដៃ​ប្រាំង​អាច​ធ្វើ​ការ​កែ​សម្រួល​បាន​ ដើម្បី​សម​ល្មម​ទៅ​នឹង​ដៃ​គ្រប់​ទំហំ។

 

ម៉ូតូ​ធំ​ CB500X ស៊េរី​២០១៦​ របស់​ហុង​ដា​​​គ្រោង​នឹង​បង្ហាញ​នៅ​​ចុង​ខែ​តុលា​នេះ​ហើយ​

 

គួរ​រំលឹក​ផង​ថា​ កម្មវិធី​ Tokyo Motor Show ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ដល់​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ នឹង​មាន​ដាក់​បង្ហាញ​នូវ​រថយន្ត​រួម​ទាំង​ម៉ូតូ​ថ្មី​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​ល្បី​ឈ្មោះជា​ច្រើន​​​នៅ​ជុំវិញ​ពិភពលោក​រួម​មាន​ក្រុមហ៊ុន​ហុងដា​ផង​ដែរ៕​​​​​​​​​
​​
​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ចុច​អាន៖ ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ

 

 

​​​​​​​​​​​​​​​​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HondaNews