សម្តេច​ក្រឡាហោម ស ខេង ទៅ​វៀតណាម មិន​ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន​

ភ្នំពេញ: ​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៧ ខែតុលា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលរួម​កិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​រវាង​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា វៀតណាម លើក​ទី​៨​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​។​

​ចំណែក​អ្នកកាសែត ត្រូវបាន​ប៉ូលិស មិន​អនុញ្ញាតអោយ​ចូល​យក​ព័ត៌មាន​
​និង​ថតរូប​ភាព ដូច​រាល់ដង​ទេ នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​ប៉ូលិស​យាម​នៅ​ច្រកទ្វារ​ខាងក្រៅ​ច្រកចូល​ព្រលានយន្តហោះ​អន្តរជាតិ ផ្នែក​ខាង VIP ប្រាប់ថា បញ្ជា​ពីលើ គឺ​ហាម​អ្នកកាសែត មិនអោយ​ចូល​ទេ​។​

​គេ​មិនដឹងថា តើ​មូល​ហេតុអ្វី​បានជា​ប៉ូលិស មិនអោយ​អ្នកកាសែត​ចូល​យក​ព័ត៌មាន​នៅពេល​សម្តេច​ស​ខេង ចាក​ចេញពី​កម្ពុជា ទៅ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម​នៅ​រសៀល​ថ្ងៃនេះ​នោះទេ​៕​