យុវជន​ម្នាក់​ជិះ​ម៉ូតូ ទៅបុក​រថយន្ត​ឈប់​ស្ងៀម​បោក​ក្បាល​ស្លាប់​

កំពង់ចាម: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ខ​ណះ​បើក​ម៉ូតូ​ទៅបុក​រថយន្ត​ដែល​ឈប់​នៅជិត​ចិញ្ចើមផ្លូវ ពីក្រោយ​ពេញទំហឹង កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​អ​ង្គួ​ញ​ដី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ស្រេង ឌី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រែ​ឈរ ខេត្តកំពង់ចាម​។​ចំណែក​ភាគី​ខាង​​រថយន្ត​មានឈ្មោះ​ម៉េ​ត ម៉ៅ ភេទ​ប្រុស មាន​ទីលំនៅ​នៅ​ភូមិ​អ​ង្គួ​ញ​ដី​ឃុំ​ក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ធុន​ធំម៉ាក​ឌូ​ក  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FH0101 បើក​ពី​លិច​មក​កើត ក្នុង​ល្បឿនលឿន លុះ​មកដល់​ផ្លូវ​កោង​ក៏​បុក​រថយន្ត ម៉ាក ហ៊ី​យាន់​ដាយ ពណ៌​ទឹកប៊ិច ពាក់ស្លាក​លេខ​កំពង់ចាម 3A3530​ពីក្រោយ​ដែល​ឈប់​នៅមុខ​ផ្ទះ​របស់ខ្លួន ដោយ​បើកភ្លើង​ស៊ីញ៉ូ​ចោល ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅកន្លែងកើតហេតុ​តែម្តង​។​

​អធិការនគរបាល​ស្រុក​កំពង់សៀម​លោក ជា ធា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុអ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​សាកសព​ត្រូវបាន ប្រគល់​​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ក្រោយពី​ធ្វើ​កំណត់ហេតុ រួចរាល់​។  រីឯ​មធ្យោបាយធ្វើ
ដំណើរ​ទាំង​២​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់​៕​