លោក​ឧកញ៉ា ឡាវ​កាំ​ង ដឹកនាំ​ក្រុម​កា​ងារ​សភាពាណិជ្ជកម្ម​ខេត្ត ចុះសួរសុខទុក្ខ​អាជីវករ​ផ្សារលើ​

ព្រះសីហនុ: អាជីវករ​លក់ដូរ​ក្នុង​ផ្សា​លើ​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រាយ​កាណ៍​មក​ថា ក្រុម​កា​ងារ​សភាពាណិជ្ជកម្ម​ខេត្ត​មួយក្រុម មាន​គ្នាច្រើន​នាក់ ដឹកនាំ​ដោយ​លោក​ឧកញ៉ា​
​ឡាវ​កាំ​ង បេក្ខភាព ប្រធានសភា​ពាណិជ្ជកម្ម អាណត្តិ​ទី​២ ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ ក្នុងចំណោម​បេក្ខភាព ២​រូប​ផ្សេងទៀត បាន​អញ្ជើញ​ចុះមក​សាកសួរ​សុខទុក្ខ​អាជីវករ​ក្នុង​ទីផ្សារ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​។

​សកម្មភាព​នេះ បង្ហាញថា ជា​លើកដំបូង​ហើយ ដែល​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់​ចំពោះ​អាជីវករ​ក្នុង​ទីផ្សារ​លើ និង​ក៏​ជា​យុទ្ធសាស្ត្រ​ស្វែងរក​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ស្ថាប័ន​មួយ​នេះ ប្រកបដោយ​យុត្តិធម៌​ផងដែរ​។​
          
​ស្ត្រី​អ្នកលក់​មាស​មួយកន្លែង​ក្នុង​ផ្សារលើ បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​សកម្មភាព​នេះ ហើយ​គាត់​បញ្ជាក់ថា គាត់​នឹង​គាំទ្រ និង​បោះឆ្នោត​ជូន​លោក​ឧកញ៉ា ឡាវ​កាំ​ង ធ្វើជា​ប្រធានសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
           
​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​សំណូមពរ​ដល់​បងប្អូន​អាជីវករ ពាណិជ្ជករ​ទាំងអស់ ជា​ម្ចាស់​សន្លឹកឆ្នោត ត្រូវ​ពិចារណារ​ឲ្យ​បានល្អ​មុន និង​សម្រេចចិត្ត​គូសវាស​គាំទ្រ​បេក្ខភាព​របស់ខ្លួន ដើម្បី​ជៀសវាង​ការ​អាក់អន់ស្រពន់ចិត្ត ដូច​កាលពី​អាណត្តិ​កន្លងទៅនេះ​។​
           
​សូមបញ្ជាក់ថា ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ កាន់តែ​ខិតជិត​មកដល់​ហើយ គឺ​នៅ​ថ្ងៃទី​១​វិច្ឆិកា​ខាងមុខនេះ​។ នៅក្នុង​សប្តាហ៍​នេះដែរ សង្កេតឃើញថា បេក្ខភាព​ឈរឈ្មោះ​សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ ម្នាក់ៗ​ហាក់បីដូចជា​មមាញឹក​ណាស់ ក្នុងការ​ស្វែងរក​អ្នកគាំទ្រ​៕​

លោក​ឧកញ៉ា ឡាវ​កាំ​ង ដឹកនាំ​ក្រុម​កា​ងារ​សភាពាណិជ្ជកម្ម​ខេត្ត ចុះសួរសុខទុក្ខ​អាជីវករ​ផ្សារលើ​

លោក​ឧកញ៉ា ឡាវ​កាំ​ង ដឹកនាំ​ក្រុម​កា​ងារ​សភាពាណិជ្ជកម្ម​ខេត្ត ចុះសួរសុខទុក្ខ​អាជីវករ​ផ្សារលើ​