ខឹង​និង​ស្រី​ស្នេហ៍​ចង់​ដោះដៃ ចងក​សម្លាប់ខ្លួន ចោល​កូន​៣​នាក់​នៅ​កំព្រា​

ភ្នំពេញ:  បុរស​ម្នាក់​ពោះម៉ាយ​មានកូន​៣​នាក់ រស់នៅក្នុង​បន្ទុក​ហេតុតែ​គិត​ខ្លី​ខឹង​និង​ស្រី​ស្នេហ៍ចង់​ដោះដៃ ក៏បាន​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​បន្សល់​ទុក​កូន​៣​នាក់​រស់នៅ​កំ​ព្រី​កំព្រា​។​

​ហេ​ត​ការណ៍​បង្ក​ការភ្ញាក់ផ្អើល នេះ​បាន​កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥​នៅ ចំណុច​ក្នុង​ផ្ទះជួល​លេខ​១៦E0 ផ្លូវ​លេខ​១៥ កែង​ផ្លូវ​លេខ​១៩ សង្កាត់ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​

​បុរស​ពោះម៉ាយ​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ កុក វិចិត្រ អាយុ​២៧​ឆ្នាំមុខរបរជាង​សំ​យ៉ាប​ផ្ទះ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។

 សមត្ថកិច្ច​បន្តថា តាមការបញ្ជាក់​ប្រាប់​ពី បុរស​ម្នាក់​ឈ្មោះ ធៀ​ម ច​ន្ធូ ស្នាក់នៅ​ជាមួយជនរងគ្រោះ​នោះថា ជនរងគ្រោះ​ពោះម៉ាយ មានកូន​៣ នាក់​ហើយ​បានលែងលះ​ជាមួយ​ប្រពន្ធ​យូរឆ្នាំ​មកហើយ ដោយឡែក​បច្ចុប្បន្ន នេះ​ជនរងគ្រោះ​មានទំនាក់ទំនង​ជាមួយ​នា​រី​ម្នាក់​។​

​នៅ​យប់​ថ្ងៃកើតហេតុ​គាត់​បានឃើញ​ជនរងគ្រោះ​តេ​ទូរស័ព្ទ​ទៅ​នារី នោះ ហើយ​ពួកគេនិយាយ​គ្នា​យ៉ាងយូរ រហូតដល់​យប់​កណ្តាល​អា​ធ្រា​ត្រ​មិនដឹងថា​គេ​​និយាយ​គ្នា​ពី រឿង​ស្អី​នោះទេ គាត់​(​ធៀ​ម ច​ន្ធូ​)​ក៏​ចូលដេក​មុន​បាត់ទៅ​។ លុះដល់​ម៉ោង​ប្រហែល​៦​ព្រឹកក៏​ប្រទះ ឃើញ​ជនរងគ្រោះ​នោះ​ចងក​សម្លាប់ខ្លួន​នៅ​និង​បង្កា​ន់​ជណ្តើរ​ស្លាប់​បង្កការភ្ញាក់ផ្អើល​តែម្តង រួច​ក៏​រាយការណ៍ ទៅ​សមត្ថកិច្ច​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​ធ្វើកំណត់ហេតុ រួច​បាន​សន្និដ្ឋានថា បុរស​ឈ្មោះ​កុក វិចិត្រ ពិតជា​ស្លាប់​ដោយ​​ចងក ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ប្រាកដ​មែន រួច​ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ រៀបចំ​ធ្វើនៅ​វត្ត​ទឹកថ្លា ៕​