នគរបាល​ប៉ុស្ដិ៍​គគីរ អនុវត្ត​ដីកាចាប់ខ្លួន​យុវជនម្នាក់របស់​សាលាដំបូង​

កណ្តាល: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចុះអនុវត្ត​ដីកា​បង្គាប់​និង​ចាប់ខ្លួន​ជន​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ម្នាក់កាលពី​វេលា​ម៉ោង​៤ រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុកកៀនស្វាយ ខេត្ដ​កណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ គន់ សុ​ភ័​ក្ដ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ការចាប់ខ្លួន​ជនសង្ស័យ​ដោយយោង​តាម​ដីកា​លេខ​ដីកា​លេខ ៧៨៨ ដកប​នខ ចុះ​ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៥ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តកណ្ដាល ពីបទ​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ប្រ​ព្រឹ​ត្ដ​នៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀន ស្វាយ ខេត្ដ​កណ្ដាលកាលពី​ថ្ងៃទី​២៣ ខែមីនា ២០១៥ ដែល​បាន​រត់គេចខ្លួន​កន្លង​មក បញ្ជូនមកសាលាដំបូង​ខេត្តកណ្ដាល​៕​

នគរបាល​ប៉ុស្ដិ៍​គគីរ អនុវត្ត​ដីកាចាប់ខ្លួន​យុវជនម្នាក់របស់​សាលាដំបូង​