ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​SL​របួសធ្ងន់​២នាក់​រួច​ព្យាយាម​បើក​រត់​​ត្រូ​វ​សមត្ថកិច្ច​ឃាត់​បាន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​កាម​រីបា​ឡែ​នមួយ​គ្រឿងបើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ទៅ​បុក​ម៉ូតូ​ SL ​​​​រង​របួសធ្ងន់២នាក់​ ​ហើយ​​​បើក​រត់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដេញ​ឃាត់​បាន កាលពី​វេលា​ម៉ោង១០​និង២០​នាទី​យប់ ​ថ្ងៃ​ទី២៦ តុលា ២០១៥ នៅ​មុខ​ភោ​ជនីយ​ដ្ឋា​ន សេ​វេន​ឡាក់​គី​ប្រាយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​កន្លែង​កើតហេតុបានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ ម៉ូតូ SL ព​ណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-6848 មួយ​គ្រឿង​ជិះ​គ្នា​ពី​នាក់​ធ្វើ​ដំណើ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​ភោ​ជនី​យដ្ឋា​ន​សេ​វេន​ឡាក់​គី​ប្រាយ​ក៏​មាន​រថយន្ត​កា​ម​រី​បា​ឡែ​ន​ ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញៈ​2AD-2847 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ខ្លាំង បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​២​នាក់​ផ្លោង​បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ទាំង​២​នាក់ ។

បន្ទាប់​ពី​បុក​រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់ តែ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍ស្រែក​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែល​កំពុង​ល្បាតអន្តរាគមន៍​តាម​ផ្លូវ​ជិះ​ដេញ​ឃាត់​បាន​ទាំង​មនុស្ស​ និង​រថយន្ត​នៅ​មុខ​ព្រលាន​យន្តហោះ​ពោធិ៍​ចិន​តុង ​ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ខណ្ឌ​សែន​សុខ​មក​យក​រថយន្ត​ទៅ​ទឹកដី​កើតហេតុ​វិញ​ និង​ឃាត់​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​៕ ​