Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?


Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?

ក្រុម​​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​តោ​ខៀវ​ Chelsea នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ Britannia Stadium ​ដើម្បី​ប៉ះ​ Stoke City ​ក្នុង​ការ​ប្រកួត​ League Cup ឬ​ Capital One Cup ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​វេលា​ម៉ោង​​០២:៤៥​នាទី​យប់​នេះ។

 

Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?

 

​​ក្រុម​ទាំង​២​នេះ បាន​រង​​ការ​បរាជ័យ​ដូច​គ្នា​នៅ​ Premier League កាល​ចុង​សប្ដាហ៍​កន្លង​ទៅ ​ដោយ​ Chelsea ចាញ់​ West Ham ២-១ រីឯ​​ Stoke ចាញ់ ​Watford ២-០។ ​​សម្រាប់​ពាន​រង្វាន់​មួយ​នេះ​តោ​ខៀវ របស់​ Jose Mourinho ពុំ​ដែល​មាន​ប្រវត្តិ​ឈ្នះ​ Stoke City ម្ដង​ណា​ឡើយ។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​Chelsea អាច​​ធ្លាក់​ក្រោម​ស្នាដៃ​ Stoke ទៀត ឬ​យ៉ាង​ណា?

 

ជើង​កីឡាករ៖

 

Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?

 

​សម្រាប់​ម្ចាស់​ផ្ទះ​ Stoke ប្រធាន​ក្រុម​ Ryan Shawcross ​ដែល​របួស​ និង​អវត្តមាន​តាំង​​​ពី​បើក​រដូវ​កាល សង្ឃឹម​ថា នឹង​អាច​ចូល​លេង​បាន​លើក​ដំបូង​​រដូវ​កាល​នេះ ក្នុង​ប្រកួត​យប់​នេះ។ ប៉ុន្តែ​កីឡាករ​​អេស្ប៉ាញ​របួស​​ទាំង​​២​នាក់​ Bojan Krkic (របួស​ម្រាម​ជើង) និង​ Marc Muniesa (របួស​ភ្លៅ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Stoke អាច​ជា៖ Butland, Johnson, Cameron, Wollschei, Pieters, Adam, Whelan, Shaqiri, Krkic, Arnautovic, Joselu។

 

Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?

 

រីឯ​ក្រុម​ភ្ញៀវ​ Chelsea វិញ Loic Remy និង​ Pedro នឹង​អវត្តមាន​ប្រកួត​យប់​​នេះ​ដោយសារ​របួស ហើយ​​អ្នកចាំទី​ Thibaut Courtois (របួស​ជង្គង់) និង​ Branislav Ivanovic (របួស​សរសៃពួរ) ក៏​នឹង​អវត្តមាន​ដូច​គ្នា ខណៈ​ដែល​ Nemanja Matic ជាប់​ពិន័យ​ ដោយសារ​កាត​ក្រហម កាល​ប៉ះ​ West Ham។ ដូច្នេះ​១១​នាក់​ដំបូង របស់​ក្រុម​អ្នកចាត់ការ​រហស្សនាម​ “Special One” អាច​ជា៖ Amelia, Zouma, Cahill, Terry, Azpilicueta, Mikel, Ramires, Willian, Fabregas, Hazard, Costa។

 

​ប្រវត្តិ​ជួប​គ្នា៖

 

​សម្រាប់​ពាន​រង្វាន់​ League Cup នេះ​ ក្រុម​ទាំង​២​ធ្លាប់​ជួប​គ្នា​៧​ដង ដោយ​ក្នុង​នោះ​ Stoke ឈ្នះ​៤​ដង ​ស្មើ​គ្នា​៣​ដង រីឯ​ Chelsea មិន​ដែល​ឈ្នះ​ទេ។ ជំនួប​គ្នា​ចុង​ក្រោយ កាល​ឆ្នាំ​១៩៩៥ ជុំ​ទី​២ ជើង​ទី​១ ស្មើ​គ្នា ០-០ នៅ​ទឹក​ដី​ Stoke តែ​នៅ​ជើង​ទី​២​ Chelsea ចាញ់ ១-០ ​ក្នុង​ទឹកដី​ខ្លួន​ឯង៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Stoke City ១-២ Chelsea, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Chelsea មិន​ដែល​ឈ្នះ​ Stoke City នៅ​ League Cup ទេ ចុះ​យប់​នេះ​វិញ?

 

-ចុចអាន៖ Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ chelseafc | standard