អនុវត្តន៍ម្តងក្នុងមួយសប្ដាហ៍ ផ្ទៃមុខរបស់​អ្នក​នឹងក្មេង​ជាងវ័យ ១០ឆ្នាំ

តើអ្នកកំពុងតែ​មានអារម្មណ៍​ធុញថប់​ទៅនឹងស្នាមជ្រួញ​ដែលកើតឡើងនៅលើផ្ទៃមុខ​របស់អ្នក ដែលមើល​ទៅកាន់តែ​ចាស់មែន​ទេ? ដំណើរ​ការឈានទៅ​រកភាពចាស់ ជា​រឿយៗ​វាតែងតែ​ធ្វើឲ្យស្បែក​មុខរបស់អ្នក​ឡើង​ស្រអាប់។ ពេលខ្លះ​ដោយសារតែ​មានចំណុចស្នាមអុជៗ​ច្រើន ហើយស្បែក​មុខរបស់​អ្នក​បានចាប់ផ្ដើម​មិនស្មើគ្នា ហើយ​ធ្វើឲ្យ​ផ្ទៃមុខ​ឡើង​ស្រអាប់ គ្មាន​សំណើម បាត់នូវ​ភាព​ទាក់ទាញ។
 
អនុវត្តន៍ម្តងក្នុងមួយសប្ដាហ៍ ផ្ទៃមុខរបស់​អ្នក​នឹងក្មេង​ជាងវ័យ ១០ឆ្នាំ
ប្រសិនបើអ្នក​ចង់ឲ្យផ្ទៃមុខ​របស់អ្នក​មើលទៅ​ក្មេងជាងវ័យ​ត្រឹមក្នុង​មួយសប្ដាហ៍ នេះជា​អាថ៌កំបាំង​ថែរក្សា​សម្រស់​នៃស្រ្តីជនជាតិជប៉ុនដែល​ល្អបំផុត​សម្រាប់អ្នក។ វាពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែលស្រ្តី​ជប៉ុន​បានប្រើ​អស់រយៈពេល​ជាច្រើនសតវត្ស​ទៅហើយ ដោយយកអង្ករ​ជាធាតុផ្សំចម្បង។
អង្ករ​មានអត្ថប្រយោជន៍ខ្ពស់​ក្នុងការព្យាបាលដ៏គួរឲ្យ​មានការភ្ញាក់ផ្អើល ដែល​ធ្វើឲ្យស្បែក​របស់អ្នកស្រស់ស្អាត និងផ្ដល់​នូវសម្បុរ​ស្រស់ថ្លា​ដល់​ស្បែក។ វាជួយ​ក្នុងការ​កម្ចាត់​ស្នាម​អុជខ្មៅ និងធ្វើឲ្យ​ស្បែករបស់​អ្នក​លូតលាស់​បានល្អ​ថែមទៀត​ផង។ វាមាន​ធាតុប្រឆាំងអុកស៊ីតកម្ម​ពិសេស ដោយសារតែ​អំណាចវត្តមាន​នៃអាស៊ីត linoleic ដែលជួយ​ជម្រុញ​ក្នុងការផលិតស្រទាប់​កូឡាជែន​ក្នុងស្បែក។ សកម្មភាព​នេះ បានជួយកាត់បន្ថយ​ភាពជ្រីវជ្រួញ និងធ្វើឲ្យអ្នក​មើលទៅក្មេង​ជាងវ័យ។
ដូច្នេះ​ហើយ អង្ករជារបបអាហារ​​សម្បូរ​ទៅដោយវីតាមីន E​ ដែល​មានតួនាទីក្នុងការបញ្ចុះ​កូឡេស្តេរ៉ុល និងរក្សាកម្រិត​បេះដូង​ឲ្យមានសុខ​ភាពល្អ។ សូមមើល ខាង​នេះ គឺជាម៉ាស​បិទមុខ​ធ្វើអំពីអង្ករ​ដែលនឹង​ធ្វើឲ្យអ្នក​មើលទៅក្មេង​ជាងវ័យ ១០​ឆ្នាំ នៅក្នុង​ពេលតែ ១សប្ដាហ៍​ប៉ុណ្ណោះ។
អ្វីដែលអ្នកត្រូវការ៖
- អង្ករ ៣ ស្លាបព្រា
- ទឹកដោះគោ ១ ស្លាបព្រា
- ទឹកឃ្មុំ ១ ស្លាបព្រា
- ទឹក ១ ពែង
អ្វីដែលអ្នកគួរធ្វើ៖
- យកអង្ករ ៣ ស្លាបព្រា ដាក់ជាមួយ​នឹងទឹក ១ ពែង រួចចម្អិន​វាឲ្យពុះ​ជាមួយកម្ដៅ​ល្មមៗ​បានហើយ។
- បន្ទាប់​ពីចម្អិនបាន ២-៣ នាទី ត្រូវ​លើកល្បាយ​នេះចេញ។
- បន្ថែមទឹកដោះគោ ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រាចូលពីលើ
- លាយវាឲ្យបាន​សព្វល្អ ហើយលាប​វាធ្វើជា​ម៉ាសឲ្យពេញលើផ្ទៃមុខ​របស់អ្នក។
- ត្រូវរក្សាវាទុករយៈឲ្យបាន ១០-១៥ នាទី រហូតដល់​វាស្ងួតល្អ​ទាំងស្រុង។
- ឥឡូវ លាងមុខ​របស់អ្នកជាមួយនឹង​ទឹកអង្ករ​ដែលអ្នក​បានដាំពុះ ក្នុងការ​លាងសម្អាត​ម៉ាសបិទមុខនេះ។
- អនុវត្តន៍​ដំណើរការ​នេះ យ៉ាងហោចណាស់​ឲ្យបានម្ដង​ក្នុងមួយសប្ដាហ៍ ដើម្បីឲ្យ​មើលទៅ​សម្រស់ក្មេងជាងវ័យ។
លក្ខណៈសម្បត្តិនៃ​ការប្រឆាំងអុកស៊ីតកម្ម និងការព្យាបាល​នៃអង្ករ ដែលធ្វើឲ្យ​មានសំណើម ហើយធ្វើឲ្យ​ចរន្តឈាម​មានដំណើរការល្អ។ វាក៏ជួយ​ក្នុងការ​កាត់បន្ថយ​ការ​រលាកស្បែក និងធ្វើឲ្យ​ស្បែក​មុខរបស់អ្នក​មើលទៅក្មេង​ជាងវ័យ។ នេះគឺជាវិធីសាស្រ្តក្នុង​ការរក្សា​ស្បែករបស់អ្នកមានភាពស្រស់ថ្លា និងជួយឲ្យ​សុខភាព​កាន់តែ​ល្អប្រសើរ៕
ដោយ៖ Brugn
ប្រភព៖ healthylifecentar

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្តន៍ម្តងក្នុងមួយសប្ដាហ៍ ផ្ទៃមុខរបស់​អ្នក​នឹងក្មេង​ជាងវ័យ ១០ឆ្នាំ