អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​សម្តេច​ជា ស៊ី​ម

រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា​ បាន​ធ្វើ​ពិធីបើក​ការដ្ឋាន​ស្ថាបនា​ក្រាល​បេតុង​ផ្លូវ​សម្តេច​ជា ស៊ី​ម  ប្រវែង​៩៦០​ម៉ែត្រ ដែល​មាន​ទទឹង១០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ដោយ​ប្រើប្រាស់​ថវិកា​ចំនួន​២.២៤២.៥៣៤.០០០​រៀល ​ជា​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វារ ឆ្នាំ​២០១៥​។

ពិធី​នេះ​បាន​រៀបចំ​ឡើងក្រោម​អធិបតីភាព​លោក​ឃ្លាំង ហួត  អភិបាលរង​ខណ្ឌ​ ព្រមទាំង​មានការ​ចូល​ពី​អភិបាលរង មន្ត្រីរាជការ​ជុំវិញ​សាលា​ខណ្ឌ​ និង​សង្កាត់​ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើទំព័រកា​សែត​កោះ​សន្តិ​ភាព​