លោកសុខ គោ នាយសង្កាត់ រដ្ឋបាលព្រៃឈើ រលួសមានជយ័ មិនបង្រ្គាបបទ ល្មើសព្រៃឈើ

ក្រចេះ ៖ ដោយសារភាពអសកម្ម និងពុករលួយរបស់ជំនាញ រដ្នបាលព្រៃឈើ សង្កាត់រលួសមានជយ័ ទើបបទ ល្មើសព្រៃឈើកើតមាន យ៉ាងអនាធិបតេយ្យបំផុត ដោយមិនមានការបង្រ្គាប ឬទុបស្កាត់ម្ដងណាឡើយ នៅក្នុងភូមិសាស្រ្តទឹកដី ឃុំរលួសស្រុកសំបូរ ខេត្តក្រចេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា សព្វថ្ងៃឈ្មួញសំរុក ដឹកឈើប្រណិតប្រភេទធ្នង់ ចេញពីភូមិរលួសឃុំរលួសឆ្លង់កាត់ ខេត្តក្រចេះ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្ដយកទៅលក់ នៅប្រទេសវៀតណាម បានយ៉ាងរលួន ។ ហើយឈ្មួញទាំងនោះ ធ្វើសកម្មភាព ដឹកឈើដោយប្រើមធ្យោបាយ តាមរថយន្ដទំនើបៗ ដូចជារថយន្ដកាមរី បាឡែន លុច្សស៊ីស ហាយឡិនឌ័រ ដើម្បីបំភណ័ភ្នែកមហាជន និងសមត្ថកិច្ច តាមដងផ្លូវមួយចំនួន។

ប្រជាពលរដ្ឋធ្វើការរិះគន់ថា លោកសុខគោនាយសង្កាត់ រដ្ឋបាលព្រៃឈើរលួសមានជយ័ គិតតែប្រយោជន៍ ខ្លូនឯងមិនខ្វល់ពីការវិនាសហិនហោចព្រៃសហគមន៍ឡើយ ហើយមិនបង្រ្គាបដើម្បីធ្វើការផាកពិនយ័ អោយមាន ចំណូលចូលរដ្ឋនោះទេ ។ ហើយពួកគាត់បន្ដទៀតថា ពួកឈ្មួញទាំងនោះដឹកឈើ បានរលួនបែបនេះ ដោយ សារមានការត្រូវរូវគ្នា ជាមួយលោកសុខ គោ ហើយទើបការដឹកជញ្ជូន ដោយសារីមិនមានការបង្រ្គាប។

ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នំា២០១៥នេះ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំការបំភ្លីពីលោកសុខ គោ នាយសង្កាត់រដ្ឋាល ព្រៃឈើរលួសមានជយ័ តាមទូរសព្វ័ដែរ ប៉ុន្តែលោកសុខ គោ មិនលើកទូរស័ព្ទ ៕

លោកសុខ គោ នាយសង្កាត់ រដ្ឋបាលព្រៃឈើ រលួសមានជយ័ មិនបង្រ្គាបបទ ល្មើសព្រៃឈើ

លោកសុខ គោ នាយសង្កាត់ រដ្ឋបាលព្រៃឈើ រលួសមានជយ័ មិនបង្រ្គាបបទ ល្មើសព្រៃឈើ