Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

ភ្នំពេញ៖ ស្មាតហ្វូនស្រឡាយ Samsung Note តែងតែមានភាពទាក់ទាញ បំផុតសម្រាប់អ្នក ចង់បានកូនកុំព្យូទ័រ ដ៏តូច មកកាន់ក្នុងដៃ របស់ពួកគេ ហេតុដូចនេះហើយបានជា Note 5 ខិតខំរក្សានូវ ភាពនាំមុខទំាងផ្នែក Hardware និង Software។ Note 5 ប្រៀបបាននឹងម៉ាស៊ីន មួយសម្រាប់ ធ្វើការកត់ត្រាជាមួយប៊ិកដែលមានស្រាប់ ក៏ដូចជា កម្មវិធី ជាច្រើនដែលធ្វើឲ្យ អ្នកប្រើប្រាស់ អាចសរសេរនៅលើអេក្រង់ទូរស័ព្ទ ដោយផ្ទាល់យ៉ាងងាយ។ តោះ! យើងមើល ទំាងអស់គ្នា ថា Note 5 មានលក្ខណៈពិសេសបែបណាខ្លះដែលអាចទាក់ទាញអ្នកជំនួញបាន។

អាចសរសេរបន្ថែម លើឯកសារ PDF

ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាងមុន នៃប៊ិក S Pen លោកអ្នកអាចសរសេរ នៅឯកសារ ជា PDF បានកាន់តែ សាមញ្ញ។ ប្រសិនជាមានអ្នកណាម្នាក់ផ្ញើនូវកិច្ចសន្យាការងារជាPDF មកលោកអ្នក នោះ ឥលូវនេះលោកអ្នកអាច ចុះហត្ថលេខា សរសេរបន្ថែម save និងផ្ញើត្រលប់ទៅវិញ តាមរយៈ email ជាមួយប៊ិក S Pen បានយ៉ាងងាយ ស្រួល។ លោកអ្នកមិនចំាបាច់ print ឯកសារទំាងនេះដូចពីមុននោះឡើយ។

ចុងដ៏តូច របស់ប៊ិក S Pen អាចឲ្យអ្នកចុះហត្ថលេខា សរសេរបន្ថែមលើឯកសារ PDF គ្រប់ពេលវេលា ទោះជាពេល ដែល លោកអ្នកមិនមានកុំព្យូទ័រ tablet និង printer នៅក្បែរក៏ដោយ។

ងាយស្រួលក្នុងការកត់ត្រា ផ្សេងៗ

ជាមួយនឹង លក្ខណៈពិសេសថ្មីរបស់ប៊ិក S Pen លោកអ្នកអាចមានភាពងាយស្រួលជាង មុនក្នុងការកត់ត្រាគំនិត សេចក្តីរម្លឹក ក៏ដូចជាយោបល់ផ្សេងៗបានយ៉ាងលឿន។ នៅពេលដែលលោកអ្នកដក S Pen ចេញពី Note 5 នោះ អេក្រង់ របស់ទូរស័ព្ទនឹងប្រែជា ពណ៌ខ្មៅហើយលោកអ្នកអាចធ្វើកំណត់ត្រា បានភ្លាមៗជាមួយនឹងប៊ិកដែល ទឹកពណ៌ស។

កាន់តែពិសេស ជាងនេះទៅទៀតនោះ លោកអ្នកក៏អាចប្រើប៊ិក S Pen ដើម្បីថតចម្លង គេហទំព័រដែលមាន អត្ថបទ វែងៗបានយ៉ាងសាមញ្ញតាមរយៈមុខងារ scroll capture តាមតែ លោកអ្នកចង់បាន។

មានប្រព័ន្ធសុវត្ថិភាពខ្ពស់

ដោយសារតែមានប្រសុវត្ថិភាពរបស់ Android ក៏ដូចជា Knox លោកអ្នកអាចជ្រើសរើស Note 5 សម្រាប់ទាំងការងារ និងការកម្សាន្តផ្សេងៗ ដោយមិនចាំបាច់កាន់ឧបករណ៍ច្រើន ក្នុងពេលតែមួយ។

ជាមួយនឹង Knox លោកអ្នកប្រើប្រាស់ app សម្រាប់ធ្វើការងារ និងកម្មវិធីផ្សេងៗ ដោយ សុវត្ថិភាពបំផុត។ នៅក្នុង ករណីដែលលោកអ្នកបាត់បង់ទូរស័ព្ទ អ្នកជំនាញអាចចូល ទៅលុបឯកសារសំខាន់មួយចំនួន ដែលមានក្នុងទូរស័ព្ទ ចោលពីចម្ងាយ។ ឯកសារ app និងកម្មវិធីផ្សេងៗរបស់ លោកអ្នកអាចត្រូវបានរក្សាទុកមិនឲ្យអ្នកផ្សេងដ៏ទៃណាម្នាក់ ប្រើប្រាស់បាននោះឡើយ។ ដូច្នេះហើយ Note 5 អាចរក្សាសុវត្ថិភាពឯកសាររបស់ លោកអ្នកបានល្អបំផុត។

អាចប្រើទូរស័ព្ទតាមរយៈកុំព្យូទ័រ

ពេលខ្លះលោកអ្នកមិនចង់មើលអេក្រង់ដែលតូច ហើយចង់ប្រើកំុព្យូទ័រដែលមានអេក្រង់ធំ នៅក្នុងការិយាល័យ របស់លោកអ្នក។ លោកអ្នកអាចភ្ជាប់ Note 5 ជាមួយកុំព្យូទ័រ ដោយប្រើងកម្មវិធី SideSync ដើម្បីប្រើ Note 5 លើអេក្រង់ធំជាងមុនរបស់កុំព្យូទ័រ។

លោកអ្នកអាចភ្ជាប់ទូរស័ព្ទទៅកាន់ tablet កុំព្យូទ័រ ឬ កុំព្យូទ័រយួរដៃតាមរយៈ Wi-Fi ឬ USB ។ ជាទូទៅការភ្ជាប់ តាមរយៈ USB មានភាពងាយស្រួលនិងមានល្បឿនលឿនជាង។

បន្ទាប់ពីភ្ជាប់ Note 5ជាមួយកុំព្យូទ័រហើយ លោកអ្នកអាចប្រើ app ផ្សេងៗ ផ្ញើរសារ និង ប្រើកម្មវិធីរបស់ទូរស័ព្ទនៅ លើកុំព្យូទ័រដូចធម្មតា។ បន្ថែមពីនេះទៀតលោកអ្នកក៏អាច ថងចម្លងឯកសារពីកុំព្យូទ័រទៅទូរស័ព្ទ និងពីទូរស័ព្ទ ទៅកុំព្យូទ័របានផងដែរ។ លោកអ្នកក៏ អាចទូរស័ព្ទទៅអ្នកដ៏ទៃតាមកុំព្យូទ័រជំនួសទូរស័ព្ទបានដោយមានសម្លេងច្បាស់។

ផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ផ្សេងៗ

ប្រសិជាលោកអ្នកមានសម្ពោធផលិតផលថ្មី ឬក៏រៀបចំកម្មវិធីអ្វីមួយ លោកអ្នក អាចប្រើ Note 5 ដើម្បីផ្សព្វផ្សាយ ដល់មហាជននៅទូទាំងពិភពលោកឲ្យបានដឹងតាមរយៈ YouTube Live Broadcast ។ មុខងារមួយនេះអាចឲ្យ លោកអ្នកផ្សាយផ្ទាល់ពីព្រឹត្តិការណ៍របស់លោក អ្នកទៅកាន់ YouTube ដោយប្រើ Note 5 ។

វាត្រូវបានដាក់បញ្ចូលរួចជាស្រេចនៅក្នុងកម្មវិធីថតរបស់ទូរស័ព្ទ (camera app)។ អ្វីដែល លោកអ្នកត្រូវធ្វើនោះគឺ គ្រាន់តែ តម្លើង Note 5 ជាមួយនឹងទម្រកាម៉េរ៉ាដើម្បី ការពាររំញ័រ រៀបចំថត ព្រមទាំងផ្សាយផ្ទាល់ចូលក្នុង YouTube ហើយចែករំលែកជាមួយមិត្តភ័ក្តិរបស់ លោកអ្នកជាការស្រេច។

ការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះមាន ប្រយោជន៍បំផុតសម្រាប់អាជីវកម្មខ្នាតតូចដែល ចង់ចែករំលែកព័ត៌មាន ក្នុង បណ្តាញសង្គម ព្រោះវាអាចភ្ជាប់ទំនាក់ទំនងរវាងលោកអ្នក និងអថិជនកាន់ជិតស្និទ្ធជាងមុន។

កាលពីខែកញ្ញា កន្លងទៅនេះសាមសុង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់ អីុធឺណែតបោះ ឆ្នោតឲ្យជាទូរស័ព្ទ ដែល មានការពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀប ជាមួយទូរស័ព្ទស៊េរីចុងក្រោយរបស់ ក្រុមហ៊ុនអេផល៕

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ

Galaxy Note 5 មានភាពទាក់ទាញ បំផុតសម្រាប់អ្នកជំនួញ