កម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ បង្ក្រាបនិងចាប់ខ្លួន ចោរប្លន់ម្នាក់ ក្រោយវាយប្លន់ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានករណីវាយប្លន់ យកម៉ូតូម៉ាក scoopy ពណ៍សលាយក្រហម គ្មានស្លាកលេខ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ជិតក្រុមហ៊ុន BMW។

ប៉ុន្តែក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណណ្ឌ បានឃាត់បានជនសង្ស័យមួយនាក់ ឈ្មោះតូ ទុំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះយ៉ូន ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិវាល សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជយ័។

ដំណើររឿងជនរងគ្រោះនិងមិត្តភក្រ័ បានចេញពីក្លិបពេលជិះម៉ូតូ មកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានជនមិន ស្គាល់មុខ ប្រមាណជាពីរទៅបីនាក់ រត់មកវាយជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានដួលម៉ូតូ ហើយក៏រត់ចេញ ពីម៉ូតូ ហើយជនល្មើសក៏ស្ទុះទៅ យកម៉ូតូឡើងជិះទៅបាត់តែម្ដង៕