ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសិស្សនិស្សិតកម្ពុជា នៅឥណ្ឌូនេស៊ី

ហ្សាកាតា ៖ ក្នុងឱកាស ដែលលោកឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន៥រូប ចូលរួមអង្គសន្និបាត ថ្នាក់អន្តរជាតិលើកទី១៦ របស់អង្គការពិភព ម៉ាឡេពិភពឥស្លាម (DMDI) ស្តីពីពិភពម៉ាឡេពិភពឥស្លាម ក្នុង កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប្រារព្វធ្វើនៅទីក្រុងហ្សាកាតា នៅប្រទេសឥណ្ឌូនេស៊ី។

នៅរាត្រីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ លោករដ្ឋមន្រ្តីប្រតិភូ បានជួបសំណេះសំណាល និងរៀបចំពិសា អាហារសាមគ្គី ជាមួយសិស្សនិស្សិតកម្ពុជា ចំនួន៣៥នាក់ ដែលកំពុងបន្តការសិក្សា នៅប្រទេសឥណ្ឌូនេស៊ី ដោយបានថ្លែងរំលឹកនូវ ការរីកចម្រើនរបស់កម្ពុជា ចេញពីសង្គមរាស្រ្តនិយម មករបបផ្តាច់ការប៉ុលពត រហូតមកដល់សម័យជឿនលឿន នៃសម្តេចតេជោនាពេលនេះ។

ក្នុងពិធីនេះ លោករដ្ឋមន្រ្តីក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងថវិការបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥២៥០ដុល្លារ ជូនកូនក្មួយចំនួន៣៥នាក់ ដែលមកពីសាកលវិទ្យាល័យ៧ផ្សេងៗគ្នា នៅប្រទេសឥណ្ឌូនេស៊ី៕