ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​សរសៃ​សក់​ខូច


ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​សរសៃ​សក់​ខូច

ការ​លេង​ម៉ូដ​សក់​ដោយ​ការ​អ៊ុតសក់ កៀប​សក់ មូល​សក់​រួញ និង​លាប​ពណ៌​សក់ កំពុងពេញ​និយម​សម្រាប់​មិត្ត​យុវវ័យ។ ទន្ទឹម​នឹង​ការ​បង្កើន​សោភ័ណ​ភាព​សម្រស់​ខាង​ក្រៅ កត្តា​នេះក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សរសៃ​​សក់​​​របស់​​​​យើង​ផង​ដែរ​ ពោល​គឺ​ធ្វើ​ឲ្យ​សរសៃ​សក់​ខូច​ និង​មិន​អាច​ធ្វើការ​លូត​លាស់​ដូច​ប្រក្រតី​បាន សក់​ប្រែ​ទៅ​ជា​សំពោង​ ស្ងួត បែក​ចុង​ ជ្រុះ​សក់​បន្តិច​ម្តងៗ។

 

ទំព័រ​សុខភាព​ និង​សម្រស់​របស់ Sabay ថ្ងៃ​នេះ​នឹង​បង្ហាញ​ពី​មូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សក់​ខូច ​រួម​ទាំង​វិធី​ជួយ​ឲ្យ​សរសៃ​សក់​មាន​សុខ​ភាព​ល្អ៖

 

ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​សរសៃ​សក់​ខូច

 

មូល​ហេតុ​ដែល​នាំ​ឲ្យ​សរសៃ​សក់​ខូច៖

– អ៊ុត​សក់​ញឹក​ញាប់

– ផ្លុំ​កៀប​ញឹក​ញាប់

– ការ​លាប​ពណ៌​សក់

– ប្រើ​សាប៊ូ​កក់​សក់​ខុស​នឹង​ប្រភេទ​សរសៃ​សក់

– កត្តា​បរិស្ថាន ដូច​ជា ផ្សែង​ពុល ធូលី រួម​និង​អាកាសធាតុ​ក្តៅ

– ការ​ទទួល​ទាន​អាហារ​មិន​បាន​គ្រប់​គ្រាន់

 

វិធី​ធ្វើ​ឲ្យ​សក់​លូត​លាស់​បាន​ល្អ៖

ដើមី្ប​ជៀស​វាង​ការ​ទទួល​ផល​ជា​អវិជ្ជ​មាន​តាម​រយៈ​សកម្មភាព​ និង​កត្តា​ខាង​លើ យើង​ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

– មិន​ត្រូវ​អ៊ុត​សក់ ឬ​ក៏​លាប​ពណ៌​សក់​ញឹក​ញាប់​ពេក​ទេ​ ត្រូវ​មាន​គម្លាត​ពី​គ្នា​យ៉ាង​តិច​៣​ខែ

– ត្រូវ​ជ្រើស​រើស​សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​ឲ្យ​ត្រូវ​សរសៃ​សក់ ពិសេស​ប្រភេទ​ដែល​អាច​ជួយ​ព្យាបាល​​សរសៃ​​សក់​ដែល​ខូច​បាន

– ត្រូវ​ទទួល​ទាន​អាហារ ទឹក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់

 

សាប៊ូ​កក់​សក់ និង​ក្រែម​បន្ទន់​សក់ Dove Intensive Repair គឺ​ស័ក្តិសម​បំផុត​សម្រាប់​ជួយ​អ្នក​ដែល​មាន​បញ្ហា​សក់​ខូច ព្រោះ​វា​ផ្សំ​ឡើង​ពី​សារធាតុ​ខេរ៉ាធីអ៊ែកធីវ​ ដែល​មាន​ប្រសិ​ទ្ធភាព​ព្យាបាល​សក់​ខូច ទ្វេ​ដង ​និង​ថែ​បំប៉ន​សរសៃ​សក់​ពី​ខាង​ក្រៅ​ដល់​ស្រទាប់​ខាង​ក្នុង​ ធ្វើ​ឲ្យ​សក់​ទន់​រលោង និងមាន​សុខ​ភាព​ល្អ​ឡើង​វិញ។ តើ​អ្នក​បាន​សាក​ល្បង​ប្រើ​សាប៊ូ កក់​សក់ ដូហ្វ ហើយ​ឬ​នៅ?
នៅ​ថ្ងៃ​ទី២៩ និង​៣០​ ខែតុលា ខាង​មុខ​នេះ​ ដូហ្វ​នឹង​មាន​កម្មវិធី​ពិសេស​នៅ​ផ្សារ​ទំនើប​អ៊ីអន​ ចង់​ដឹង​ថា​នឹង​មាន​អ្វី​ប្លែក​និង​ពិសេស​សម្រាប់​មិត្ត​យុវវ័យ​កុំ​ភ្លេច​ទៅ​ចូល​រួម​ទាំង​អស់​គ្នា!

 

ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើឲ្យ​សរសៃ​សក់​ខូច