មូលហេតុទាំង 7 ដែល​អ្នក​គួរ​ប្រើ​ជើងទ្រ (Tripod) សម្រាប់​ទ្រ​ម៉ាស៊ីន​ថតរូប!

យើងជឿថា មិនថាអ្នកជំនាញថតរូប ឬអ្នក​មិន​សូវ​ជំនាញ​​​ក៏​​ដោយ ប្រហែល​ជា​បាន​ដឹង​ពី​មូល​ហេតុ​ខ្លះៗ ដែល​អ្នក​គួរប្រើ​ប្រាស់​ជើង​ទ្រ (Tripod) នេះ សម្រាប់ទ្រស្មាតហ្វូន ឬម៉ាស៊ីនថតរូប។

មូលហេតុទាំង 7 ដែល​អ្នក​គួរ​ប្រើ​ជើងទ្រ (Tripod) សម្រាប់​ទ្រ​ម៉ាស៊ីន​ថតរូប!

នៅក្នុងអត្ថបទនេះដែរ យើងចង់បង្ហាញមូលហេតុចំនួន 7 ដែលអ្នកគួរសាកល្បងប្រើជើងទ្រសម្រាប់​ថត​រូប។ ប៉ុន្មានចំនុចនេះ ប្រហែលជាមានមិត្តអ្នកអាន មួយចំនួនបានដឹងខ្លះៗហើយ តែបើអ្នកដឹងបាន​បន្ថែម​ទៀតនោះ ពិតជាកាន់តែប្រសើរ ដូចនេះសូមអានការណែនាំនៅខាងក្រោមទាំងអស់គ្នា៖

  1. ងាយស្រួលសម្រាប់ការថតព្រះអាទិត្យលិច ឬព្រះអាទិត្យរះ

សម្រាប់អ្នកដែលចូលចិត្តថតផ្កាយ ឬថតថ្ងៃរះ ឬថ្ងៃលិច អាចប្រើជើងនេះបាន ដោយសារយើងត្រូវ​ចំណាយ​ពេលយូរនៅពេលថត ដូចនេះត្រូវការជើងទ្រម៉ាស៊ីនថតចោលរយៈយូរ ទើបថតបានល្អ និង​សន្សំ​កំលាំង។

  1. ប្រើសម្រាប់ទ្រទប់លំនឹងម៉ាស៊ីនថត

បើយើងប្រើដៃកាន់ម៉ាស៊ីនថតផ្ទាល់ មិនប្រាកដថាមានលំនឹងរហូតនោះទេ ហើយបើបានប្រើជើងទ្រ ច្បាស់​ណាស់ ពិតជាមានលំនឹងនៅពេលថតរូប ចេញមកក៏មិនព្រាល ហើយស្អាតទៀតផង។

  1. ងាយស្រួលថតវត្ថុតូចៗ ដោយមិនពិបាក

បើយើង Zoom ឬ យកម៉ាស៊ីនថតទៅជិតថតវត្ថុតូចៗ ច្បាស់ជាមានរំញ័រកាន់តែខ្លាំង​ជាងយើងថតធម្មតា ដូចនេះយើងគួរប្រើជើងទ្រ ដើម្បីទប់លំនឹង នៅពេលថតវត្ថុតូចៗទាំងនោះ។

  1. ងាយស្រួលថតព្រឹត្តិការណ៍អ្វីរយៈពេលយូរ

បើសិនជាអ្នកទៅទស្សនាព្រឹត្តិការណ៍បាល់ទាត់ ហើយចង់ថតទុកមើលនោះ ច្បាស់ជាត្រូវចំណាយពេល​យូរទម្រាំដល់ព្រឹត្តិការណ៍ចប់ ដូចនេះអ្នកនៅតែត្រូវប្រើជើងទ្រ ម៉ាស៊ីនថត ទើបងាយស្រួលថតក្នុង​រយៈ​ពេលនោះបាន។

  1. ដាក់កាមេរ៉ាចោល ដោយមានជើងទ្រ ដើម្បីងាយស្រួលថតសត្វផ្សេងៗ

សម្រាប់អ្នកស្រលាញ់សត្វព្រៃ ច្បាស់ជាចង់ថតយករូបពួកវា មកមើល និងទុកជាអនុស្សាវរីយ៍​នៅពេល​ដើរ​កម្សាន្ត​នៅតំបន់ដែលមានសត្វនោះ។ បើអ្នកចូលទៅរកពួកវាចំៗ វានឹងផ្អើល ហើយរត់អស់ ដូចនេះ អ្នកអាចទុកកាមេរ៉ាលើជើងទ្រនោះ ចោលហើយរកកន្លែងពួន ចាំបញ្ជាតាមឧបករណ៍ទៅកាន់ម៉ាស៊ីនថត ឲ្យថតក៏បានដែរ និងមានភាពងាយស្រួលទៀតផង។

  1. ងាយស្រួលទ្រម៉ាស៊ីនថតដែលមានទម្ងន់ធ្ងន់

ម៉ាស៊ីនថតដែលទំនើបៗ ដែលអ្នកជំនាញតែម្តងប្រើប្រាស់ តែងមានទម្ងន់ធ្ងន់ ហើយថែម​កាណុង​ទៀត​​នោះ កាន់តែធ្ងន់ ដូចនេះ ចាំបាច់ត្រូវប្រើជើងទ្រ បើសិនជាថតរូប ឬវីដេអូណា ក្នុងរយៈយូរ។

  1. អាចថតខ្លួនអ្នក តាមបែបច្នៃប្រឌិតដោយមិនចាំបាច់ប្រើមនុស្សពីរនាក់

បើសិនជាអ្នក នៅតែម្នាក់​ឯង ហើយចង់ថតរូបខ្លួនឯង ដូចមានអ្នកថតឲ្យនោះ អ្នកអាចប្រើជើងទ្រ ដើម្បី​ងាយ​ស្រួលថតរូបខ្លួនឯង ហើយអ្នកអាចបន្ថែមគំនិតច្នៃប្រឌិត ធ្វើឲ្យរូបទាំងនោះ កាន់តែមានភាពទាក់​ទាញ​នោះ ច្បាស់​ជាកាន់តែប្រសើរ។

មូលហេតុទាំង 7 ដែល​អ្នក​គួរ​ប្រើ​ជើងទ្រ (Tripod) សម្រាប់​ទ្រ​ម៉ាស៊ីន​ថតរូប!

ទាំងនេះហើយ ដែលជាមូលហេតុ ដែលអ្នកគួរប្រើជើងទ្រ Tripod ហើយជើងទ្របែបនេះ ក៏មានសម្រាប់​ម៉ាស៊ីនថត និងស្មាតហ្វូនដែរ ដូចនេះបើសិនជាអ្នកចាប់អារម្មណ៍ អាច​សាកល្បង​ជាង​យក​មក​ប្រើ​ប្រាស់​បាន ម៉្យាងទៀត វាក៏អាចបំផុសគំនិតផ្នែកខាងថតរូបបានផងដែរសម្រាប់អ្នក។

  • ដោយ: Hong
  • 2:52 PM, 27 October
  • ប្រភព: Photography blog
  • Tag: ចំណេះដឹងទូទៅ