អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពីវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​​បានធ្វើ​សកម្មភាព​វាយ​ប្លន់ យក​ម៉ូតូ​១​គ្រឿង បានសម្រេច​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ជិតក្រុមហ៊ុន BMW ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​​សែន​សុខ ។​

​មន្ត្រី​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​យ៉ូន ដា ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​វាល សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍សែន​ជ​យ័​។​រីឯ​ជនសង្ស័យ​មានឈ្មោះ​តូ ទុំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករស្នាក់នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​​សែន​ជ័យ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្ត​ភ​ក្រ័ បាន​ចេញពី​ក្លិប​ពេល​ជិះ​ម៉ូតូ​ម៉ាក ហុងដាscoopy ពណ៍​សលាយ​ក្រហម គ្មាន​ស្លាក​លេខ ចេញពី​ក្លិប​ពេល​ជិះ​ម៉ូតូ មកដល់ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ ប្រមាណ​ជា​ពីរ​ទៅ​បីនាក់រត់​មក​វាយ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ដួល​ម៉ូតូ​ហើយក៏​រត់​​ចេញ ពី​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ យក​ម៉ូតូ​ឡើង​ជិះ​ទៅ​បាត់​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ បានមក​អន្តរាគមន៍ និង​ស្រាវជ្រាវរហូតដល់​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់​រួច​បញ្ជូន​ទៅកាន់​ទី​បញ្ជាការ​អាវុធហត្ថ ខណ្ឌ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​ទីបញ្ជាការដ្ឋានរាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​