ពិធី​ប្រកាស​ដាក់​ឱ្យ​​អនុវត្ត​នូវ​​​វិធី​សាស្ត្របង្រៀន​គណិតវិទ្យា​ថ្មី​របស់​ចក្រភព​អង់គ្លេស

​រាជ​ធានី​ភ្នំពេញ ៖ ​ស្ថានទូត​​ចក្រភព​អង់គ្លេស សហ​​ការ​ជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហគមន៍​​គណិតវិទ្យា​កម្ពុជា ​បាន​​​រៀបចំ​​ពិធី​ប្រកាស​ដាក់​ឱ្យ​​អនុវត្ត​នូវ​​​វិធី​សាស្ត្របង្រៀន​គណិតវិទ្យា​ថ្មី​របស់​ចក្រភព​អង់គ្លេស ដែល​ហៅ​ថា «​ល្បង​ប្រាជ្ញា​គណិត​វិទ្យា​» ​​នា​រសៀលថ្ងៃទី​២៧ តុលា នេះ នៅ​ទី​ស្តី​ការ​ក្រសួង ។​

​ដែល​ពិធី​នេះ​​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ហង់ ជួន​ណារ៉ុន ​រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំយុវជន និង​កីឡា ​​និង​លោក​ឯក​អគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស ​លោក លោកស្រី ​​​​មន្ត្រី​រាជ​រដ្ឋាភិបាល​ និង​​​អង្គការ​សង្គម​​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ ព្រម​ទាំង​មាន​ការ​ចូល​​រួម​ពី​សិស្សានុសិស្ស​​មកពី​វិទ្យា​ល័យ​មួយ​ចំនួន​ក្នុង​​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង​ដែរ ។

ពិធី​ប្រកាស​ដាក់​ឱ្យ​​អនុវត្ត​នូវ​​​វិធី​សាស្ត្របង្រៀន​គណិតវិទ្យា​ថ្មី​របស់​ចក្រភព​អង់គ្លេស ដែល​ហៅ​ថា «​ល្បង​ប្រាជ្ញា​គណិត​វិទ្យា​» នេះ​ ក្នុង​គោល​បំណង​​​ដើម្បី​ជា​ជំនួយ​​ដល់​ការ​យល់​​ដឹង​ ការ​បង្រៀន​របស់​​លោក​គ្រូ អ្នក​គ្រូ ​នៅ​តាម​វិទ្យាល័យ ​និង​ជា​ផ្នែក​មួយ​​​ជួយ​​ពង្រឹង​អត្រា​ប្រឡង​លើ​មុខ​វិជ្ជា​គណិត​វិទ្យា​​របស់​សិស្ស​ថ្នាក់​ទី​១២​ផង​ដែរ ៕