កង​រាជ​អាវុធ​ខ​ណ្ឌសែន​សុខ​ក្របួច​ចោរប្លន់​ម៉ូតូបាន​ម្នាក់

រាជ​ធានី​ភ្នំពេញ​ ៖ ចោរប្លន់​ម្នាក់​ក្នុងចំណោម​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ខ​ណ្ឌ​សែន​សុខ​ចាប់​ខ្លួន​ ​កាល​វេលា​ម៉ោង​១១​ និង​៥​នាទី​យប់ ​ថ្ងៃ​ទី​២៦ ​តុលា ​​២០១៥ នៅ​ចំណុច​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្បែ​រក្រុមហ៊ុន​BMW​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក ​scoopy ​ព​ណ៌​ស​​លាយ​ក្រហម​គ្មាន​ស្លាក​លេខ​។

ជនសង្ស័យ​នេះ​មានឈ្មោះ​តូ​ ទុំ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មុខរបរ​កម្មករ ​ស្នាក់​នៅ​ភូមិ​ប៉​ប្រ៉​ក ​ខាងជើង ​សង្កាត់​​កា​កាប ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​យ៉ូ​ន ដា ភេទ​ប្រុស អាយុ​18​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​វាល​ សង្កាត់​​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​កង​រាជ​អាវុធ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ និង​មិត្ត​ភក្តិ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្លិប​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​បី​នាក់​រត់​មក​វាយ​ជន​រង​គ្រោះ​។​ ប្រភព​បាន​បន្ត​ថា​ ដោយសារ​តែ​ជន​ដៃ​ដល់ជា​ក្រុម​ចោរ​មាន​គ្នា​ច្រើន​ជន​រង​គ្រោះបានរត់​ចេញ​ពី​ម៉ូតូ​ ជនល្មើស​ក៏​ស្ទុះ​ទៅ​យក​ម៉ូតូ​ឡើង​ជិះ​ទៅ​បាត់​តែ​ម្ដង​។

​ក្នុង​ហេតុការណ៍​នេះ​ដែរ​កង​រាជ​អាវុធ​ដែល​ល្បាត​ទីនោះ​​បានចេញ​អន្តរាគមន៍​ និង​ក្របួច​បាន​ក្រុម​ចោរ​ម្នាក់ ឯ​២​នាក់​ទៀត​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​បាត់​៕​​