លុក​ស បដិសេធ​ថា​ខ្លួន​មិនមែន​ខ្ទើយ​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ

លុក​ស ខ្សែការពារ​ក្លិប​Man Utd និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​បដិសេធ​ភ្លាម​ៗ ក្រោយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន «​ដឹ​មីរ​រ័​រ​» បញ្ជាក់​ថា មាន​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ក្នុង​ប្រឺ​មី​ញេ​លី​ក​ជា​មនុស្ស​ខ្ទើយ ។ កាលពីមុន​នេះ​ប្រភព​ព័ត៌មាន​របស់​អង់គ្លេស​បាន​បង្ហាញ​ថា មាន​កីឡាករ​២​រូប​នៅ​លី​ក​កំពូល ក្នុង​នោះ​មាន​ម្នាក់​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ប្រកាស​ពី​អាថ៌​កំបាំង​ផ្លូវភេទ​ដែល​បាន​បិទ​បាំង​ក្នុង​រយៈពេល​យ៉ាង​យូរ ធាតុ​ពិតជា​ខ្ទើយ​បន្ត​ពី​កីឡាករ​ចា​ស្ទី​ន ហ្វា​សានូ នៅ​ឆ្នាំ​១៩៩០ ។

ដំណឹង​ខាងលើ​ហាក់​និយាយ​សំដៅ​ទៅ​លើ កីឡាករ​លុក​ស ខ្សែការពារ​ក្លិប Man Utd  ដែល​ល្បី​ថា ជា​ខ្ទើយ ។ ភ្លាម​ៗ កីឡាករ​អាយុ​២០​ឆ្នាំ​រូប​នេះ បាន​បដិសេធ​ក្នុង​ប្រព័ន្ធ​Facebook របស់​ខ្លួន​ថា​៖«​មិនមែន​ខ្ញុំ​ទេ ខ្ញុំ​ជា​បុរស​១០០% កុំ​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​» ៕