សាម​សុង Galaxy Note 5 មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ជំនួញ

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ជំនួញ

ស្មាត​ហ្វូន​ស្រឡាយ Samsung Note តែង​តែ​មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ចង់​បាន​កូនកុំព្យូទ័រ​ដ៏​តូច​មក​កាន់​ក្នុង​ដៃ​របស់​ពួក​គេ ហេតុ​ដូច​នេះ​ហើយ​បាន​ជា ​Note 5 ខិត​ខំ​រក្សា​នូវ​ភាព​នាំ​មុខ​ទំាង​ផ្នែក hardware និង software ។ Note 5 ប្រៀប​បាន​នឹង​ម៉ាស៊ីន​មួយ​សម្រាប់​ធ្វើការ​កត់​ត្រា​ជាមួយ​ប៊ិក​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​កម្ម​វិធី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាច​សរសេរ​នៅ​លើ​អេ​ក្រង់​ទូរសព្ទ​ដោយ​ផ្ទាល់​យ៉ាង​ងាយ។ តោះ! យើង​មើល​ទំាង​អស់​គ្នា ថា Note 5 មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ​ដែល​អាច​ទាក់​ទាញ​អ្នក​ជំនួញ​បាន?

 
ជា​មួយ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​នៃ​ប៊ិក S Pen លោក​អ្នក​អាច​សរសេរ​នូវ​ឯកសារ​ជា PDF បាន​កាន់​តែ​សាមញ្ញ។ ប្រសិន​ជា​មាន​អ្នក​ណា​ម្នាក់​ផ្ញើ​នូវ​កិច្ច​សន្យា​ការងារ​ជា​ PDF មក​លោក​អ្នក​នោះ ឥឡូវ​នេះ​លោក​អ្នក​អាច​ចុះ​ហត្ថ​លេខា សរសេរ​បន្ថែម save និង​ផ្ញើ​ត្រលប់​ទៅ​វិញ តាម​រយៈ email ជាមួយ​ប៊ិក S Pen បាន​យ៉ាង​ងាយ​ស្រួល។ លោក​អ្នក​មិន​ចំាបាច់ print ឯកសារ​ទំាង​នេះ​ដូច​ពី​មុន​នោះ​ឡើយ។ ចុង​ដ៏​តូច​របស់​ប៊ិក S Pen អាច​ឲ្យ​អ្នក​ចុះ​ហត្ថ​លេខា សរសេរ​បន្ថែម​លើ​ឯកសារ PDF គ្រប់​ពេល​វេលា​ទោះ​ជា​ពេល​ដែល​លោក​អ្នក​មិន​មាន​កុំព្យូទ័រ tablet និង printer នៅ​ក្បែរ​ក៏​ដោយ។

 

 

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ជំនួញ
ងាយ​ស្រួល​ក្នុង​ការ​កត់​ត្រា​ផ្សេងៗ៖
ជាមួយ​នឹង​លក្ខណៈ​ពិសេស​ថ្មី​របស់​ប៊ិកS Pen លោក​អ្នក​អាច​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​កត់​ត្រា​គំនិត សេចក្តី​រម្លឹក ក៏​ដូច​ជា​យោបល់​ផ្សេងៗ​បាន​យ៉ាង​លឿន។ នៅ​ពេល​ដែល​លោក​អ្នក​ដក S Pen ចេញ​ពី Note 5 នោះអេ​ក្រង់​ទូរស័ព្ទ​នឹង​ប្រែ​ជា​ពណ៌​ខ្មៅ​ ហើយ​លោក​អ្នក​អាច​ធ្វើ​កំណត់​ត្រា​បាន​ភ្លាមៗ​ជាមួយ​នឹង​ប៊ិក​ទឹក​ពណ៌​ស។
កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ លោក​អ្នក​ក៏​អាច​ប្រើ​ប៊ិក S Pen ដើម្បី​ថត​ចម្លង គេហ​ទំព័រ​ដែល​មាន​អត្ថ​បទ​វែងៗ​បាន​យ៉ាង​សាមញ្ញ​ តាម​រយៈ​មុខងារ scroll captureតាម​តែ​លោក​អ្នក​ចង់​បាន។

 
មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់៖
ដោយ​សារ​តែ​មាន​ប្រព័ន្ធ​សុវត្ថិ​ភាព​របស់ Android ក៏​ដូច​ជា Knox  លោក​អ្នក​អាច​ជ្រើស​រើស Note 5 សម្រាប់​ទាំង​ការងារ និង​ការ​កម្សាន្ត​ផ្សេងៗ ដោយ​មិន​ចាំ​បាច់​កាន់​ឧបករណ៍​ច្រើន​ក្នុង​ពេល​តែ​មួយ។
ជាមួយ​នឹង Knox លោក​អ្នក​ប្រើ​ប្រាស់ app សម្រាប់​ធ្វើ​ការ​ងារ និង​កម្ម​វិធី​ផ្សេងៗ ដោយ​សុវត្ថិ​ភាព​បំផុត។ នៅ​ក្នុង​ករណី​ដែល​លោក​អ្នក​បាត់​បង់​ទូរសព្ទ អ្នក​ជំនាញ​អាច​ចូលទៅ​លុប​ឯកសារ​សំខាន់​មួយ​ចំនួន​ដែល​មាន​ក្នុង​ទូរសព្ទ​ចោល​ពី​ចម្ងាយ។ ឯកសារ app និង​កម្ម​វិធី​ផ្សេងៗ​របស់ លោក​អ្នក​អាច​ត្រូវ​បាន​រក្សា​ទុក​មិន​ឲ្យ​អ្នក​ផ្សេង​ណា​ម្នាក់​ប្រើ​ប្រាស់​បាន​នោះ​ឡើយ។ ដូច្នេះ​ហើយ Note 5 អាច​រក្សា​សុវត្ថិភាព​ឯកសារ​របស់​លោក​អ្នក​បាន​ល្អ​បំផុត។

 

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ជំនួញ

 
អាច​ប្រើ​ទូរសព្ទ​តាម​រយៈ​កុំព្យូទ័រ៖
ពេល​ខ្លះ​លោក​អ្នក​មិន​ចង់​មើល​អេក្រង់​ដែល​តូច ហើយ​ចង់​ប្រើ​កុំព្យូទ័រ​ដែល​មាន​អេក្រង់​ធំ​នៅ​ក្នុង​ការិយា​ល័យ​របស់​លោក​អ្នក។ លោក​អ្នក​អាច​ភ្ជាប់ Note 5 ជាមួយ​កុំព្យូទ័រ ដោយ​ប្រើ​កម្មវិធី SideSync ដើម្បី​ប្រើ Note 5 លើ​អេក្រង់​ធំ​ជាង​មុន​របស់​កុំព្យូទ័រ។
លោក​អ្នក​អាច​ភ្ជាប់​ទូរសព្ទ​ទៅ​កាន់ tablet កុំព្យូទ័រ ឬ កុំព្យូទ័រ​យួរ​ដៃ​តាម​រយៈ Wi-Fi ឬ USB ។ ជា​ទូទៅ​ការ​ភ្ជាប់​តាម​រយៈ USB មាន​ភាព​ងាយ​ស្រួល​និង​មាន​ល្បឿន​លឿន​ជាង។
បន្ទាប់​ពី​ភ្ជាប់ Note 5 ជាមួយ​កុំព្យូទ័រ​ហើយ លោក​អ្នក​អាច​ប្រើ app ផ្សេងៗ ផ្ញើសារ និង​ប្រើ​កម្មវិធី​របស់​ទូរសព្ទ​នៅ​លើ​កុំព្យូទ័រ​ដូច​ធម្មតា។ បន្ថែម​ពី​នេះ​ទៀត​លោក​អ្នក​ក៏​អាច​ថត​ចម្លង​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរសព្ទ និង​ពី​ទូរសព្ទ​ទៅ​កុំព្យូទ័រ​បាន​ផង​ដែរ។ លោក​អ្នក​ក៏​អាច​ទូរសព្ទ​ទៅ​អ្នក​ដទៃ​តាម​កុំព្យូទ័រ​ជំនួស​ទូរសព្ទ​បាន​ដោយ​មាន​សំឡេង​ច្បាស់។

 

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​អ្នក​ជំនួញ

 
ផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ៖
ប្រសិន​ជា​លោក​អ្នក​មាន​សម្ពោធ​ផលិត​ផល​ថ្មី ឬ​ក៏​រៀប​ចំ​កម្ម​វិធី​អ្វី​មួយ លោក​អ្នក​អាច​ប្រើ Note 5​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មហា​ជន​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​បាន​ដឹង​តាម​រយៈ YouTube Live Broadcast ។ មុខងារ​មួយ​នេះ​អាច​ឲ្យ​លោក​អ្នក​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​របស់​លោក​អ្នក​ទៅ​កាន់ YouTube ដោយ​ប្រើ Note 5។ វា​ត្រូវ​បាន​ដាក់​បញ្ចូល​រួច​ជា​ស្រេច​នៅ​ក្នុង​កម្មវិធី​ថត​របស់​ទូរសព្ទ (camera app)។ អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​គ្រាន់​តែ​តម្លើង Note 5 ជាមួយ​នឹង​ទម្រ​កាម៉េរ៉ា ដើម្បី​ការពារ​រំញ័រ រៀប​ចំ​ថត ព្រម​ទាំង​ផ្សាយ​ផ្ទាល់​ចូល​ក្នុង YouTube ហើយ​ចែក​រំលែក​ជាមួយ​មិត្ត​ភក្តិ​របស់​លោក​អ្នក​ជា​ការ​ស្រេច។
ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ដែល ចង់​ចែក​រំលែក​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម ព្រោះ​វា​អាច​ភ្ជាប់​ទំនាក់​ទំនង​រវាង​លោក​អ្នក និង​អថិជន​កាន់​ជិត​ស្និទ្ធ​ជាង​មុន។

 
កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ សាមសុង Galaxy Note5 ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់ អ៊ីន​ធឺ​ណែត​បោះ ឆ្នោត​ឲ្យ​ជា​ទូរសព្ទ​ដែល​មាន​ការ​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កម្ពុជា។
សម្រាប់​ព័ត៌​មាន​បន្ថែម​ពី​លក្ខណៈ​ពិសេស​របស់ Note 5 ផ្សេងៗ​លោក​អ្នក​ក៏​អាច​ស្វែង​រក​តាម​រយៈ http://www.techradar.com/news/phone-and-communications/mobile-phones/8-samsung-galaxy-note-5-features-that-appeal-to-business-users-1301651

 
អំពី​ក្រុម​ហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​បច្ចេកវិទ្យា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី​កន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com