ម្ចាស់រង្វាន់ ៥ម៉ឺនដុល្លារ ថ្លែងអំណរគុណដល់ អគ្គនាយក ក្រុមហ៊ុន Cellcard

ភ្នំពេញ៖ នៅក្នុងឱកាស នៃការប្រគល់រង្វាន់ ទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាម៉េរិក ពីក្រុមហ៊ុន សែលកាត អ្នកឈ្នះ រង្វាន់ម្នាក់ មកពីខេត្តបាត់ដំបង បានថ្លែងអំណរគុណ ចំពោះអគ្គនាយកក្រុមហ៊ុន សែលកាត ដែលបានបង្កើត នូវកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិកជារៀងរាល់» នេះឡើងដើម្បីផ្តល់មកវិញនូវឱកាស ជាអ្នក មានតបស្នងជាមួយនឹងការ លើកទឹកចិត្តចំពោះការគំាទ្រ និងប្រើប្រាស់នូវសេវាកម្មមួយនេះ។

លោក គង់ ផាន់ដារ៉ា ជាគ្រូពេទ្យបង្អែកខេត្ត ស្រុកមោងឬស្សី បានឲ្យដឹងថា នេះគឺជាឱកាសល្អមួយ សម្រាប់រូបខ្ញុំ ក្នុងការសម្តែងនូវភាពរីករាយជាយ៉ាងខ្លាំង ក្នុងការមកទទួលនូវរង្វាន់ដ៏ច្រើននូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន សែលកាត ចំពោះការគំាទ្រ និងប្រើប្រាស់នូវសេវាលំដាប់លេខមួយនៅក្នុងប្រទេសកម្ពុជា។ លោកថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែនរកអ្វីមកព្រៀបផ្ទឹមបានទេ វាគឺជាសំណាងដែលបានមកដោយ មិន ចំាបាច់ប្រឹងប្រែង ដោយគ្រាន់តែផ្ញើសារ ទៅក្រុមហ៊ុន សែលកាត ប៉ុណោះ។ ទំាងអស់នេះគឺខ្ញុំអាចនិយាយបានថា ជាភាពជោគជ័យរបស់ខ្ញុំដែលដែលខ្ញុំបានព្យាយាមលេងជាមួយនឹងកម្មវិធីនេះអស់រយៈពេលណាស់ដែល។

លោកបានបញ្ជាក់ទៀតថា នៅដែលខ្ញុំតែទស្សនាទូរទស្សន៍ និងតាមដាននូវកម្មវិធី ចាប់រង្វាន់ ភ្លាមនោះស្រាប់តែ ចេញលេខសំណាងរបស់ខ្ញុំ ហើយក៏បានធ្វើឲ្យខ្ញុំរកអ្វីនិយាយមិនចេញនោះទេ ជាមួយនិងរង្វាន់មួយនេះ ទឹកប្រាក់ ៥ម៉ឺនដុល្លារអាម៉េរិក ដែលខ្ញុំបានមកនេះអាច និងសម្រេចបំណងដែលខ្ញុំក្នុងការសាងសង់ផ្ទះ បានហើយដែលជា គម្រោងធំមួយសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ។ ជាចុងក្រោយខ្ញុំក៏សូមអរគុណដល់ ក្រុមហ៊ុនសែលកាតដែល បានបង្កើត កម្មវិធីនេះឡើងដើម្បី ផ្តល់ឱកាសទៅដល់អតិថិជន ក្រោយៗទៅនិងអាចបានឈ្នះដូចជារូបខ្ញុំ៕

ម្ចាស់រង្វាន់ ៥ម៉ឺនដុល្លារ ថ្លែងអំណរគុណដល់ អគ្គនាយក ក្រុមហ៊ុន Cellcard

ម្ចាស់រង្វាន់ ៥ម៉ឺនដុល្លារ ថ្លែងអំណរគុណដល់ អគ្គនាយក ក្រុមហ៊ុន Cellcard