ល្មម​ដល់​ពេល​ប្តូរ Theme ទៀត​ហើយ! នេះ​នែ​សាក​ដំឡើង Theme នេះ​ម្តងមើល!

សម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត និងកំពុងតែ ប្រើប្រាស់ Theme អាចធ្វើការ ផ្លាស់ប្តូរបានជាមួយ Theme ដែលយើងនឹង ណែនាំនៅ ខាងក្រោមនេះ។ Theme លើកនេះមានឈ្មោះថា Primo ជាប្រភេទ ដែលមាន Icons រាងជ្រុង មានរូបភាពប្លែកៗ និងស្រស់ស្អាត នៅលើ Icons ទាំងអស់ ហើយបើសិន ជាអ្នកដាក់ Wallpaper នៅផ្នែកក្រោយ មានពណ៌ក្រម៉ៅបន្តិច វានឹងមើល ទៅកាន់តែ ទាក់ទាញ។

ល្មម​ដល់​ពេល​ប្តូរ Theme ទៀត​ហើយ! នេះ​នែ​សាក​ដំឡើង Theme នេះ​ម្តងមើល!

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Primo ហើយធ្វើ ការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូល ទៅកាន់ Settings => WinterBoard => Select Themes រួចធីក យកពាក្យ Primo ។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុច លើពាក្យ Respring (នៅផ្នែក ខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នក មិនទាន់ច្បាស់ អ្នកអាច ចុចយក cancel (នៅផ្នែកខាងលើ ជ្រុងខាងស្តាំ) ហើយជ្រើសរើស ឲ្យបានត្រឹមត្រូវ ម្តងទៀតសំរាប់ iDevice របស់អ្នក មុននឹង ធ្វើការ Respring ដូចការណែនាំ ខាងលើ។

ល្មម​ដល់​ពេល​ប្តូរ Theme ទៀត​ហើយ! នេះ​នែ​សាក​ដំឡើង Theme នេះ​ម្តងមើល! ល្មម​ដល់​ពេល​ប្តូរ Theme ទៀត​ហើយ! នេះ​នែ​សាក​ដំឡើង Theme នេះ​ម្តងមើល!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុសពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រឡំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

បន្ទាប់ពីបន្ថែម Source ដែលយើងបានណែនាំនៅ ខាងលើនេះរួច អ្នកនឹងអាច ដំឡើង Tweak ឬ Theme ផ្សេងៗបាន ដោយរីករាយ។ ជាពិសេស Theme ឬ Tweak ខ្លះដែលយើង ណែនាំ អ្នកអាចដំឡើង បានភ្លាម បើសិនជាអ្នក ធ្លាប់បានបន្ថែម Source នេះរួច។

  • ដោយ: Hong
  • 4:03 PM, 27 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ