ឃាត់ខ្លួន​បុរស​លោ្ម​ភ​កាម​ម្នាក់ ពីបទ​ចាប់រំលោភ​នារី​អាយុ​១៨​ឆ្នាំ​ម្នាក់

ត្បូងឃ្មុំ: បុរស​លោ្ម​ភ​កាម ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​មេមត់ ចាប់ខ្លួន​កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៧តុលា​ដោយ​ជាប់ចោទ​ពីបទ​ចាប់រំលោភ​នារី​អាយុ​១៨​ឆ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ខណៈ​នាង​ដេកចាំ​ចម្ការ​ស្ថិតនៅ​ឃុំ​រំចេក ស្រុកមេមត់ ជនសង្ស័យ​បាន​ដើរទៅ​ខ្ទម​ចម្ការ​ហើយ​ធ្វើ​សកម្ម​ចាប់រំលោភ​នារ​រងគ្រោះលើ​នៅ​គ្រែ​។​

​ជនសង្ស័យ​មានឈ្មោះ​ពុធ រ៉េត ហៅ​ប្លោក អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឡូត៍ ឃុំកំពាន់ ស្រុក​មេមត់ ។​ក្រោយពី​បាន​រំលោភ​បានសំរេច​ហើយ​នោះ ជនសង្ស័យ​បានដើរ​ត្រឡប់មកផ្ទះ​ចាំចំការ​របស់ខ្លួន​វិញ ដែល​ស្ថិត​នៅក្បែរ​នោះដែរ ។ បន្ទាប់មកនារី​អ្នករងគ្រោះ​បាន​ទៅប្តឹង​នៅ​ប៉ូលិស​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រំចេក​ដើម្បី​ជួយអន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​ដែល​ល្មោភកាម​នោះ ។​

 បុរស​សង្ស័យ​មាន​ប្រពន្ធ​២​នាក់ តែ​ប្រពន្ធ​ក្រោយនេះ មិន​មានកូន​នោះទេ ចំពោះការចោទប្រកាន់​ខាងលើ បុរស​សង្ស័យ​បាន​ឆ្លើយថា ខ្លួន​បាន​ត្រូវរ៉ូវ​ជាមួយ​នារីរងគ្រោះ ហើយ​ថែមទាំង​រួមភេទ​គ្នា​នៅក្រោយ​ផ្ទះ​ចាំចំការ គឺ​មិនមែន​នៅលើ​គ្រែមុខផ្ទះ​ចំការ​នោះទេ ។​

 ទោះជា​បែបណា បុរស​ល្មោភកាម​នេះ ត្រូវបាន​ជំនាញ​កំពុងតែ​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាមច្បាប់​ហើយ ៕​