​ក្រុម​ការ​ងារ​​​ខេត្ត​ដាក់​ឱសានវាទ​ឱ្យ​​ម្ចាស់សំណង់​​​​​រុះរើ​សំណង់​ចេញ​ពី​តំបន់​ឆ្នេរ​ព្រែក​​ក្នុងរយៈពេល​១សប្តាហ៍

​ខេត្តកំពត ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី​២៧ តុលា នេះ ​ក្រុម​ការ​ងារ​សាលា​ខេត្ត ​​រួម​មាន សមាស​ភាព​មក​ពី​ស្ថាប័ន​​ពាក់​ព័ន្ធចំនួន​៧មន្ទីរ​ ​ដែល​ដឹក​នាំ​ដោយ ​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ចុះ​​ពិនិត្យ​សំណង់​​​នៅ​តាម​តំបន់​ឆ្នេរ​ព្រែក​កំពង់​បាយ​​ច្រើន​កន្លែង និង​​​​​ណែ​នាំ​ដល់​​ម្ចាស់​សំណង់​​ដែល​បាន​សាង​សង់​​​យ៉ាង​អនាធិបតេយ្យ​​ សុំ​​​​​​រុះ​រើ​​​​ចេញ​​ដោយ​ខ្លួន​ឯងឱ្យ​​ហើយ​ជា​ស្ថាពរ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​​ ។​

​បើ​លើស​ថ្ងៃកំណត់​ខាង​លើ ក្រុម​ការងារ​នឹង​ចាត់​វិធានការ​រុះ​រើ​ ហើយ​ម្ចាស់​សំណង់​​ត្រូវ​ចេញ​ថ្លៃ​ពល​កម្ម​ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​