នគរ​បាល​ខណ្ឌ​ប្ញស្សី​កែវ​បង្ក្រាប​ល្បែង​កន្ទុយ​លេខ​នៅ​ភូមិ​ទួល​សង្កែ​ឃាត់ខ្លួន​មនុស្ស​៤នាក់

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​នគរ​បាល​ខណ្ឌ​ប្ញស្សី​កែវបាន​ចុះ​បង្ក្រាប​ទី​តាំងកត់​​​កន្ទុយ​លេ​ខមួយ​កន្លែង​នៅ​តាម​ផ្លូវ​លេខ​៩០៧ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ឃាត់​ខ្លួនអ្នក​កត់​កន្ទុយ​លេខ​៣នាក់ និង​អ្នក​ចាក់​ម្នាក់​ ព្រម​ទាំង​ដក​ហូត​បាន​ម៉ាស៊ីន​គិត​លេខ​២​គ្រឿង ក្រដាស​កត់​ឆ្នោត​ និង​លុយ​មួយ​ចំនួន​។

អ្នក​កន្ទុយ​លេខ​ទាំង​៣នាក់ ១-ឈ្មោះ​ឡុង ចាន់​ធាវី ភេ​ទ​ស្រី អាយុ​៣០​ឆ្នាំ​, ២-ឈ្មោះ​ច្រឹង​ ឆេង​ម៉េង ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ ៣-ឈ្មោះ​ចៀម សុផាត ភេទ​ស្រី អាយុ​៦២ឆ្នាំ និង​៤​-អ្នក​ចាក់​ឈ្មោះ​ឡា គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។

បច្ចុប្បន្ន​អ្នក​កត់​ និង​អ្នក​ចាក់​ទាំង​៤នាក់​ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ប្ញស្សី​កែ​​វ៕

 

​​​​​​​​​