ឡេ​វ៉ា​ន់​ដូ​វ​ស្គី ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ពី​បទ​ផឹកស្រា​នៅ​ទីលាន​ប្រកួត

កីឡាករ​រ៉ូ​ប៊ើ​ត ឡេ​វ៉ា​ន់​ដូ​វ​ស្គី ខ្សែប្រយុទ្ធ​ក្លិប​Bayern Munich អាច​ត្រូវ​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​ខុសច្បាប់​ផឹកស្រា​សំប៉ា​ញ​នៅ​កណ្ដាល​ទីលាន​ប្រកួត​បាល់ទាត់​ប្រទេស​ប៉ូ​ឡូញ ដែល​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស ។

ឡេ​វ៉ា​ន់​ដូ​វ​ស្គី បាន​លើក​ស្រា​សំប៉ាញ​ដប​ជប់លៀង​ជ័យជម្នះ​ដែល​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​ឈ្នះ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​២-១​ក្នុង​ការ​ប្រកួត​អឺ​រ៉ូ​២០១៦​ជុំ​ជម្រុះ​ចុង​ក្រោយ​នៅ​ពូ​ល​D កាលពី​ថ្ងៃ​ទី​១១ តុលា ធ្វើ​ឱ្យ​ប៉ូ​ឡូញ​អាច​ឆ្លង​ទៅ​ប្រកួត​បន្ត​នៅ​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ​ក្នុង​នាម​ជា​ក្រុម​ស្ថិត​នៅ​លំដាប់​ទី​២ ពូ​ល​D ៕