ប៉ុក​បា ចង់​លេង​ឱ្យ​Juventus​បន្ត​គ្មាន​ចិត្ត​ចង់​ចាកចេញ

លោក​មី​ណូ រៃ​អូ​ឡា តំណាង​កីឡាករ​ប៉ូ​ល ប៉ុក​បា ខ្សែបម្រើ​ឆ្នើម​របស់​Juventus​បាន​សម្ដែង​ជំនឿ​ចិត្ត​ថា កីឡាករ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការ​ស្ថិត​ក្នុង​ទឹកដី​របស់ Juventus បន្ត ទោះបី​មាន​ក្លិប​ជា​ច្រើន​ត្រូវការ​រូបគេ​ទៅ​លេង​ឱ្យ​ក្លិប​ក្នុង​រដូវ​កាល​មុន​ក៏​ដោយ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​រៃ​អូ​ឡា ក៏​បាន​បញ្ជាក់​ប្រាប់​ស្ថានីយ​វិទ្យុ «​រ៉េ​ឌី​យ៉ូ ឌី​ជេ​» របស់​អីុតា​លី​ថា «​តើ​អាច​មានការ​ចរចា​ទិញ​លក់​ក្នុង​ពេល​អនាគត ឬ​អត់? ខ្ញុំ​ត្រូវ​ពិគ្រោះ​ជាមួយ Juventus ជា​មុន​សិន ។ ធាតុ​ពិត​កីឡាករ​របស់ខ្ញុំ​ចង់​នៅ​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​បន្ត​ទៀត គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​» ៕