ចាប់​ជន​សង្ស័យជួញដូរ​គ្រឿងញៀនប្រុស-ស្រី​២នាក់​ និង​ដកហូត​វត្ថុតាង​១៧​​កញ្ចប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​-​ស្រី​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​លើ​ផ្លូវ​មុន្នី​វង្ស ក្នុងភូមិ​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឌី ឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ​ងៀក ស្រី​ស្រស់ អាយុ​២៧​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ ។ ចំណែកវត្ថុតាង​ដែលត្រូវដកហូត​មាន​​ថ្នាំ​ប្រភេទម៉ាទឹកកក​ថ្លាចំនួន​១៧​កញ្ចប់​ និង​ឧបករណ៍សម្រាប់ជក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន និង​ធ្វើការ​សាកសួរ ។