ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​ស្រាវជ្រាវ TIANHUI-IC

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៦ តុលា បាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នូវ​ផ្កាយ​រណប​ស្រាវជ្រាវ TIANHUI-IC ទៅ​កាន់​តារាវិថី​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប JIUQUAN ខេត្ត​ហ្គា​ន​ស៊ូ នា​ពាយ័ព្យ​ប្រទេស ។

ផ្កាយ​រណប​នេះ​ត្រូវ​បាន​បញ្ជូន​ដោយ​កាំជ្រួច LONGUE MARCHE 2D ។ នេះ​ជា​ការ​បាញ់​បង្ហោះ​លើក​ទី​២១៥​នៃ​កាំជ្រួច LONGUE MARCHE ។ យោង​តាម​ក្រុមហ៊ុន CHINA AEROSPACE SCIENCE AND TECHNOLOGY CORP (CASTC) ស្ថាបនិក​នៃ​កាំជ្រួច​អវកាស​នេះ​ថា ផលិត​ដោយ​សាខា​មួយ​របស់​ក្រុមហ៊ុន CASTC ផ្កាយ​រណប TIANHUI-1C ជា​ផ្កាយ​រណប​ប្រភេទ TIANHUI-1 ទី​៣ ដែល​បាញ់​បង្ហោះ ហើយ​វា​នឹង​ប្រើប្រាស់​សម្រាប់​ការ​ពិសោធន៍​ខាង​វិទ្យាសាស្ត្រ​ការ​សិក្សា​លើ​ធនធាន​នៅ​លើ​ដី គ្រោះ​មហន្តរាយ ព្រមទាំង​ទិន្នផល​នៃ​កសិផល​នានា និង​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ៕