ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចូលរួម សូត្រមន្ត អង្គកឋិនទាន នៅវត្តលង្កា និងវត្តទួលទំពូង

ភ្នំពេញ ៖ ការកាន់ព្រះវស្សា របស់ព្រះសង្ឃអស់រយៈពេល ៣ខែ បានបញ្ចប់ហើយ នៅថ្ងៃ១៥ កើត ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីបញ្ចប់ការកាន់ព្រះវស្សា ការប្រារព្ធបុណ្យកឋិន ទាន ដែលមានរយៈពេល ២៩ថ្ងៃ ក៏ឈានចូលមកដល់ផងដែរ ។

ទន្ទឹមនឹងការឈានចូលមកដល់ នៃការប្រារព្ធបុណ្យកឋិនទាននេះ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួម និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ទៀត បានផ្តួចផ្តើម ធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំអស់ត្រីមាស នៅក្នុងវត្ត «លង្កា ព្រះកុសុមារាម» ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ អង្គកឋិនទាននេះ ធ្វើឡើងដើម្បីប្រមូលបច្ច័យ យកទៅកសាងទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់អាស្រ័យ និង រៀនសូត្រ។

នៅរសៀលថ្ងៃដដែលនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានអញ្ជើញទៅចូលរួម សូត្រមន្តបុណ្យ កឋិនទាននៅវត្តទួលទំពូង សង្កាត់ទូលទំពូង១ ខណ្ឌចំការមន ជាមួយប្រជាពុទ្ធបរិស័ទ ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះឥន្ទទេព ស្ថិតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបច្ច័យ កសាងសាលាបាលី និង សមិទ្ធិផលនានា នៅក្នុងវត្តព្រះឥន្ទទេពបន្ថែមទៀត៕