លោក អូស្មាន ហាស្សាន់ ចូលរួម អង្គសន្និបាតអន្តរជាតិ លើកទី១៦ របស់អង្គការ ពិភពម៉ាឡេពិភពឥស្លាម (DMDI) នៅប្រទេស ឥណ្ឌូនេស៊ី

ហ្សាកាតាៈ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០១៥ បានអញ្ជើញទៅចូលរួម អង្គសន្និបាតថ្នាក់អន្តរជាតិលើកទី១៦ របស់អង្គការពិភពម៉ាឡេពិភពឥស្លាម (DMDI) ស្តីពីពិភពម៉ាឡេពិភពឥស្លាម ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍អាស៊ាន ប្រារព្វធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

អង្គសន្និបាត មានការចូលរួមពីសំណាតក់ប្រតិភូ ចំនួន ១.០០០ នាក់ មកពី ១៨ ប្រទេស ក្រោមអធិបតីភាព លោក YTH. Bapak Dr. Zulkifli Hassan ប្រធានសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី តំណាងលោកប្រធានាធិបតីឥណ្ឌូនេស៊ី។

ក្នុងអង្គសន្និបាតថ្នាក់អន្តរជាតិនេះ មានវាគ្មិនសំខាន់ៗមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃឡង់ដ៏ ហ្វីលីពីន កម្ពុជា ព្រុយណេ ចិន អូស្រ្តាលី ជាដើម ដែលជាថ្នាក់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អភិបាលក្រុង អភិបាលខេត្ត ធុរជន ដើម្បីឡើងធ្វើបទបង្ហាញអំពីការរីកចំរើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមក្នុងតំបន់សហគមន៍អាស៊ាន និងអន្តរជាតិនៃប្រទេសរបស់ខ្លួន។ ជាមួយគ្នានេះ លោកឧកញ៉ារដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានឡើងធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅ ការសាមគ្គីភាព ស្ថិរភាព និងការអភិវឌ្ឍឆ្ពោះទៅមុខ របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ។ ទន្ទឹមនឹងការអញ្ជើញចូលរួម អង្គសន្និបាតនេះ លោកឧកញ៉ាក៏បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក YTH Imam Nahrawi រដ្ឋមន្រ្តីក្រសួងយុវជន និង កីឡាផងដែរ។

ប្រតិភូមអមដំណើរលោក អូស្មាន ហាស្សាន់ រួមមាន លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងសហការី៕