គូបូតា ផ្សព្វផ្សាយ អប់រំអំពីបច្ចេកទេស ក្នុងការជួលជុលថែទាំ គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញ របស់កសិករ

ភ្នំពេញ៖ ក្រុមអ្នកជំនួញ ពាក់ព័ន្ធនឹងគ្រឿងយន្តកសិកម្មជាច្រើននាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បានចូលរួមនៅក្នុង សិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមហ៊ុន គូបូតា សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ដើម្បីផ្សព្វផ្សាយអប់រំ ពីការថែទាំ ជួសជុល និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញកាន់ច្រើនដល់កសិករ ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមប្រធានបទស្តីពី «កម្មវិធីបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ក្នុងភាពជាដៃគូ ក្នុងតំបន់ គូបូតា» ដើម្បីបង្កើនឱកាសដល់សិក្ខាកាមក្នុងការទទួលបានចំណេះនិងជំនាញ សម្រាប់ការជួសជុល ថែទាំ ក៏ដូចជាសេវាកម្មផ្សេងៗ ពាក់ព័ន្ធនឹង គ្រឿងយន្តកសិកម្ម។

លោក សមសាក់ ម៉ៅថន ប្រធានផ្នែកគ្រប់គ្រងគម្រោង របស់ក្រុមហ៊ុន ស្យាម គូបូតា បានឱ្យដឹងថា នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួម នឹងត្រូវផ្តល់ឱកាសឱ្យ ចូលហ្វឹកហាត់ការងារ នៅក្រុមហ៊ុនពាក់ព័ន្ធណាមួយ ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជាដើម្បីអភិវឌ្ឍជំនាញ របស់ខ្លួន នៅក្នុងការជួសជុល និងថែទាំគ្រឿងយន្តកសិកម្ម រួមជាមួយសេវាកម្មក្រោយពេលលក់។
ក្រៅពីការសិក្សាដោយផ្ទាល់ ពីអ្នកជំនាញក្នុងបរិស្ថានការងារជាក់ស្តែង សិក្ខាកាមនឹងអាចយកបទពិសោធន៍នេះ មកប្រើប្រាស់នៅថ្ងៃ អនាគត។ ស្របទៅតាមកម្មវិធីបណ្តុះបណ្តាល សិក្ខាកាមដែលត្រូវបានវាយតម្លៃថា មានសក្តានុពលសម្រាប់ក្រុមហ៊ុន នឹងមានឱកាសក្លាយជា បុគ្គលិកពេញសិទ្ធិតែម្តង។

លោក អ៊ុក ដាវណ្ឌី នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា កម្មវិធីសម្រាប់យន្តការីកសិកម្មនេះ ត្រូវបានរួមគ្នាបង្កើតឡើង ជាលើកដំបូង ដោយក្រុមហ៊ុន ស្យាម គូបូតា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រដល់ការលូតលាស់ ក្នុងវិស័យកសិកម្មក្នុងប្រទេស។

លោកថា «យើងរីករាយដែលក្រុមហ៊ុន គូបូតា (ខេមបូឌា) យល់ពីសារសំខាន់ នៃប្រព័ន្ធទ្វេភាគីរបស់កម្មវិធីនេះ ដែលអនុញាតឱ្យសិក្ខាកាម មានឱកាសទទួល ការបណ្តុះបណ្តាលក្នុងបរិស្ថានការងារជាក់ស្តែង ដែលពួកគេនឹងអាចប្រើប្រាស់ដោយផ្ទាល់ នូវជំនាញក្នុងការជួសជុល និងថែទាំគ្រឿងយន្តកសិកម្ម ព្រមទាំងជំនាញ ក្នុងការបម្រើសេវាកម្មក្រោយពេលលក់ផងដែរ។ បទពិសោធន៍ជាក់ស្តែង ដែលទទួលបានក្នុងរយៈពេល ហ្វឹកហាត់ការងារនេះ អាចនឹងគ្រប់គ្រាន់សម្រាប់ពួកគេប្រើប្រាស់ ក្នុងអាជីពរបស់គេនាពេលអនាគត»។

សិក្ខាកាម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល នឹងទទួលបានវិញ្ញាបនបត្រ ចំណេះដឹង ជំនាញ និងបទពិសោធន៍ពីការអនុវត្តជាក់ស្តែង ជាមួយគម្រោង ដែលរៀបចំឡើងដោយ គូបូតា (ខេមបូឌា)។ វគ្គដំបូងនឹងចាប់ផ្តើម នៅឆ្នាំក្រោយ ចាប់ពីថ្ងៃទី ១ មេសា រហូតដល់ ១៥ កក្កដា ២០១៦។ លើសពីនេះទៅទៀត ថ្ងៃនេះក្រុមហ៊ុន គូបូតា (ខេមបូឌា) បានឧបត្ថម្ភ ម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនច្រូតស្រូវ គូបូតា សម្រាប់ការ អនុវត្ត ផ្ទាល់របស់សិក្ខាកាម នៃវិទ្យាស្ថាន បច្ចេកវិទ្យាបាត់ដំបង ផ្នែកយន្តការីកសិកម្ម បន្ថែមលើត្រាក់ទ័រមួយ គ្រឿងផ្សេងទៀត ដែលក្រុមហ៊ុនបាន ឧបត្ថម្ភកាលពី ខែមករា ឆ្នាំ ២០១៥៕

គូបូតា ផ្សព្វផ្សាយ អប់រំអំពីបច្ចេកទេស ក្នុងការជួលជុលថែទាំ គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញ របស់កសិករ

គូបូតា ផ្សព្វផ្សាយ អប់រំអំពីបច្ចេកទេស ក្នុងការជួលជុលថែទាំ គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញ របស់កសិករ

គូបូតា ផ្សព្វផ្សាយ អប់រំអំពីបច្ចេកទេស ក្នុងការជួលជុលថែទាំ គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញ របស់កសិករ

គូបូតា ផ្សព្វផ្សាយ អប់រំអំពីបច្ចេកទេស ក្នុងការជួលជុលថែទាំ គ្រឿងយន្តកសិកម្ម ដើម្បីភាពចំណេញ របស់កសិករ