កម្លាំងនគរបាល ខេត្តព្រះសីហនុ តាមចាប់មុខសញ្ញាប្លន់ និងបង្កអំពើហិង្សា ២នាក់

ព្រះសីហនុ : កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ស្នងការ បានធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជាមុខសញ្ញាប្លន់ កាលពីឆ្នាំ២០១៤ នៅ ក្រុងព្រះសីហនុ និងម្នាក់ទៀតជាជនប្រើអំពើហិង្សា នៅស្រុកព្រៃនប់ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះថា សម្រាប់ជនបង្កអំពើហិង្សា និងមានដីកាបញ្ជា ឲ្យចាប់ខ្លួន ពីតុលាការក្រោមបទចោទប្រកាន់ពីបទប្លន់នោះ មានឈ្មោះ ឈិត វាសនា ហៅភ្លឹង អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ហាងBOBOLO បានដាល់ឈ្មោះ សូយ ចន្ថា ភេទប្រុសអាយុ៣៦ឆ្នាំ បុគ្គលិកដូចគ្នា បណ្តាលឲ្យភ្នែកកកឈាមទាំងសងខាង កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។

ជនសង្ស័យឈ្មោះ ឈិត វាសនា នេះមានដីការចាប់ខ្លួនលេខ ១០៧៩ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ប្រព្រឹត្តនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

ដោយឡែក កម្លាំងនគរបាលអធិការស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសជាក់ស្តែង ករណីហិង្សាដោយចេតនា នៅភូមិសំរ៉ុង ឃុំសំរ៉ុង ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ ញ៉ែត ឡាប អាយុ៥៤ឆ្នាំ ដែលបានវាយជនរងគ្រោះឈ្មោះ កង ឡើយ អាយុ ៣៩ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ។

ក្រោយការចាប់ខ្លួន ជនសង្ស័ ទាំង២នាក់ កម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅតុលាការ ៕

កម្លាំងនគរបាល ខេត្តព្រះសីហនុ តាមចាប់មុខសញ្ញាប្លន់ និងបង្កអំពើហិង្សា ២នាក់

កម្លាំងនគរបាល ខេត្តព្រះសីហនុ តាមចាប់មុខសញ្ញាប្លន់ និងបង្កអំពើហិង្សា ២នាក់

កម្លាំងនគរបាល ខេត្តព្រះសីហនុ តាមចាប់មុខសញ្ញាប្លន់ និងបង្កអំពើហិង្សា ២នាក់