ប្រពន្ធ​វាយ​ប្តី​សម្រាត​ខោ​ (Video)

Sanofi

ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​អំពើហិង្សា​របស់​គ្រួសារ​​មួយ ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រើ​ហិង្សា​ទៅលើ​ប្តី ដល់​ថ្នាក់​វាយ​សម្រាត​ខោ​ប្តី​នៅ​ទីសាធារណៈ ហើយ​ថែមទាំង​ជេរ​ដៀលត្មះ​នូវ​ពាក្យអសុរស​ជាច្រើន​ទៀត​។​

​បើតាម​រយៈពាក្យ​សម្តី​នៅក្នុង​វីដេអូ​នេះ​បង្ហាញឱ្យឃើញថា ស្ត្រី​ជា​ប្រពន្ធ​បាន​ខឹង​នឹង​ស្វាមី​របស់ខ្លួន​ដែល​ដើរ​ផឹក ស៊ីដាច់​យប់ ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ជាហេតុ​ធ្វើឱ្យ​ប្រពន្ធ​ទ្រាំ​មិនបាន​ក៏​វាយ​ទៅលើ​ប្តី​យ៉ាង​ចាស់ដៃ សូម្បីតែ​ខោ​ក៏​រហែក​ខ្ទេចខ្ទី​អស់ បណ្តោយឱ្យ​ប្តី​នៅ​ខ្លួន​ទទេ​ននលគក ហើយក៏​គ្មាន​អ្នក​ហ៊ាន​ទៅ​ជួយ​ចាប់​ឬ ដោះស្រាយ​នោះឡើយ​គឺ​បានត្រឹមតែ​ឈរ​ថត​វីដេអូ និង​ដើរ​ក្រវែលៗ​ជិតៗ​នោះ​តែប៉ុណ្ណោះ​។​

​ទោះបី​ជាមាន​ច្បាស់​ប្រឆាំង​ទៅលើ​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​យ៉ាងណា ក៏ដោយ ក៏​យើង​មើលឃើញថា​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ​នៅតែ​ជា​បញ្ហា​ចោទ ដែល​រដ្ឋាភិបាល​ត្រូវតែ​ដោះ​
​ស្រាយ​។ ភូមិន្ទ​

 

នេះហើយលទ្ធផលប្ដីផឹកដាច់យប់មើលអោយហើយទៅប្រុសៗ..អោយរៀង…ប្រយ័ត្នខ្លូនអ្នកដែលមានប្រពន្ធឆ្នាំពពែរ..Source: Steven To

Posted by Khmer News on Sunday, October 25, 2015

 

Related