កង​យោធា​មួក​ខៀវ​កម្ពុជា ៤០០ នាក់ បន្ថែមទៀត ត្រៀម​ចេញដំណើរ បំពេញបេសកកម្ម​រប​ស់​អង្គការសហប្រជាជាតិ​

ភ្នំពេញ: កង​យោធា​មួក​ខៀវ​កម្ពុជា ចំនួន​ពីរ​កង បាន​ត្រៀមលក្ខណៈ​រួចជាស្រេច សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដែល​កន្លងទៅនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ហៅ​កាត់​ថា​NPMEC នោះ បានប្រកាស​ពី​កាលបរិច្ឆេទ​ក្នុងការ​ចេញដំណើរ​រប​ស់​កង​យោធា​មួក​ខៀវ សម្រាប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នាពេល​ខាងមុខនេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កងទ័ព​មួក​ខៀវ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ដែលមាន​ទីតាំង​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត គឹម​សាន នាយក​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​អំពី​សកម្មភាព​ការងារ​ហ្វឹកហ្វឺន​រយៈពេល​កន្លងទៅ សម្រាប់​កង​ត្រៀម​ប្តូរ​វេន​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​សាធារណរដ្ឋ​លី​បង់ ដែល​នឹងត្រូវ​ចេញ​បំពេញបេសកកម្ម​ជូន​អង្គការសហប្រជាជាតិ​នាពេលខាងមុខ​។​
​    ​
ជាមួយ​ប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​រាល់​លទ្ធផល​ក្នុងការ​ហ្វឹកហ្វឺន​ឱ្យដល់​កងកម្លាំង​មួក​ខៀវ​ឆ្លើយតប​តាម​និយាម​កាល​របស់​អង្គការសហប្រជាជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក NPMEC បាន​ថ្លែង​បញ្ជាក់ថាៈ​ការចេញដំណើរ​របស់​ក​ង​កម្លាំង​មួក​ខៀវ​កម្ពុជា នៃ​កងឯកភាព​វិស្វកម្ម​លេខ​៥៤៩ ដែលមាន​កម្លាំង​សរុប​ចំនួន ២១៦​នាក់ នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​ប្តូរ​វេន​ជាមួយ​កងកម្លាំង​មួក​ខៀវ ដែល​បានបញ្ចប់​បេសកកម្ម នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​រយៈពេល​មួយឆ្នាំ ហើយ​ដែល​នឹង​ត្រូវធ្វើ​មាតុភូមិ​និវត្ត​មក​កម្ពុជា​វិញ បន្ទាប់ពី​កម្លាំង​ប្តូរ​វេន​បាន​ទៅដល់​គោលដៅ​ក្រោម​ការធានារ៉ាប់រង ដោយ​អង្គការ​សហប្រជា​ជាតិ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​បន្ថែម​ថាស​ម្រា​ប់​ការចេញដំណើរ​របស់​ក​ង​យោធា​មួក​ខៀវ​លេខ​៩៣៦ ដែលមាន​កម្លាំង​សរុប​ចំនួន ១៨៤ នាក់ គ្រោង​នឹងធ្វើ​ឡើង​នា​ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ សម្រាប់​ជាការ​ប្តូរ​វេន​ជាមួយ​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​បានបញ្ចប់​បេសកកម្ម​របស់​អង្គការសហ​ប្រជាជាតិរ​យៈ​ពេល​មួយឆ្នាំ​ដូចគ្នានេះដែរ នៅឯ​សាធារណរដ្ឋ​លី​បង់​៕