ក្បួន​ម៉ូតូ​កង់បី ចាប់​ផ្តើម​យុទ្ធនាការ «ថតរូប​ម៉ូតូ​កង់បី តូតាល់ ឈ្នះ​រង្វាន់ សន្ធឹក​សន្ធាប់» វគ្គ២

ភ្នំពេញ៖ ក្បួនម៉ូតូកង់បី ពណ៌ក្រហមលាយសយ៉ាងស្រស់ស្អាតដាច់កន្ទុយភ្នែក បានប្រមូលផ្តុំ ដែលទាក់ទាញចំណាប់ អារម្មណ៍លាយឡំនឹងភាពងឿងឆ្ងល់ដល់មហាជនតាំងពីព្រលឹមស្រាងៗ នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។

ក្បូនដង្ហែម៉ូតូកង់បីនេះ គឺជាការអបអរសាទរនៃការចាប់ផ្តើមកម្មវិធី «ថតរូបម៉ូតូកង់បី តូតាល់ ឈ្នះរង្វាន់សន្ធឹកសន្ធាប់» វគ្គ២។ ក្បួនម៉ូតូកង់បី ត្រូវបានធ្វើដំណើរកាត់តាមមហាវិធីធំៗ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលចេញ ពី Total Camko City (ស្ថានីយប្រេងឥន្ទនៈតូតាល់កាំកូស៊ីធី) ទៅ Total Pochentong (ស្ថានីយតូតាល់ពោធិ៍ចិនតុង) ហើយបន្តទៅ Total La déesse (ស្ថានីយតូតាល់នាងគង្ហីង) និងឆ្ពោះទៅ Total Château d'Eau (ស្ថានីយ តូតាល់អាងទឹក) រួចទៅ Total Avenue de France ( ស្ថានីយ៍តូតាល់វត្តភ្នំ) និង Total Monivong (ស្ថានីយ តូតាល់ ព្រះមុនីវង្ស) រហូតដល់ Total La Gare (ស្ថានីយតូតាល់មុខស្ថានីយ៍រថភ្លើង) ដើម្បីឲ្យអ្នកធ្វើដំណើរតាម ដងផ្លូវបានជ្រាបច្បាស់អំពីកម្មវិធីថ្មីនេះ។

កម្មវិធី «ថតរូបម៉ូតូកង់បី តូតាល់ ឈ្នះរង្វាន់សន្ធឹកសន្ធាប់» នឹងផ្តល់ឱកាសឈ្នះរង្វាន់ធំៗជាច្រើនរួមមាន ទូរស័ព្ទ iPhone 6S ,ស្គីអេឡិចត្រូនិច និងកាតសមាជិក តូតាល់។ ដើម្បីឈ្នះរង្វាន់ពីកម្មវិធីនេះ លោកអ្នកគ្រាន់តែតាមថត ឬ ថត Selfie ឲ្យជាប់ម៉ូតូកង់បី តូតាល់ (ថតកាន់តែប្លែក កាន់តែល្អ) រួច Post រូបទាំងនោះ នៅលើទំព័រហ្វេសប៊ុក តូតាល់ ដោយគោរពតាមលក្ខខណ្ឌងាយៗរបស់កម្មវិធី ដើម្បីឈ្នះរង្វាន់សន្ធឹកសន្ធាប់ទំាងនោះ ។

ដោយទទួលបានភាពជោគជ័យពីកម្មវិធីវគ្គ១ «ប្រមាញ់រូបថតម៉ូតូកង់បីរបស់តូតាល់» ក្រុមហ៊ុនបានបន្តកម្មវិធីវគ្គ២ «ប្រមាញ់រូបភាពម៉ូតូកង់បី របស់តូតាល់» នេះឡើង ដោយបន្ថែមរង្វាន់កាន់តែធំ និងច្រើនជាងមុន ជាមួយនឹង លក្ខខណ្ឌ កាន់តែងាយ ដើម្បីឲ្យអ្នកចូលរួមលេងមានឱកាសឈ្នះកាន់តែច្រើន។ គោលបំណងក្រុមហ៊ុន តូតាល់ បានរៀបចំ កម្មវិធីនេះឡើង ដើម្បីបង្ហាញការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដែលបានគាំទ្រ និងនៅតែបន្តការគាំទ្រយ៉ាងមុតមាំដល់គ្រប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតូតាល់៕