ខេត្តកំពង់ចាម ប្រារព្ធពិធី ប្រណាំងទូក អបអរសាទរ បុណ្យចេញព្រះវស្សា

កំពង់ចាម៖ ដើម្បីអបអរសាទរ បុណ្យចេញព្រះវស្សា ដែលឈានចូលមកដល់ នៅថ្ងៃ១៥ កើត ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានប្រារព្ធនូវពិធីប្រណាំងទូក ដោយមានការបណ្តែតប្រទីប និងបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

ពិធីប្រណាំងទូក ត្រូវបានបើកដំណើរការនៅវេលាម៉ោង ១រសៀលថ្ងៃទីអង្គារនេះ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមជាគណៈអធិបតីពីសំណាក់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យ កសិកម្ម និងជនបទ និងលោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក លន់ លឹមថៃ អភិ បាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងភ្ញៀវកិត្តិយសជាច្រើន។ ពិធីនេះក៏មានការអញ្ជើញចូលរួមប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត ២ម៉ឺននាក់ ចូលរួមទស្សនា។

មន្ត្រីសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សានេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីកម្សាន្ត សប្បាយមួយចំនួន រួមមាន ការប្រណាំងទូក តាំងពិព័រណ៍ពាណិជ្ជកម្ម បណ្តែតប្រទីបធំៗចំនួន៥ និងប្រទីបតូចៗជាច្រើនទៀត។ មន្រ្តីរូបនោះបានបន្តថា ការប្រណាំងទូកប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ខុសពីឆ្នាំកន្លងទៅ ដែលការប្រណាំងទូកមានតែ ១ថ្ងៃប៉ុណ្ណោះ។ ការប្រណាំងទូកឆ្នាំនេះ មានទូកចំនួន ២៥ទូក ដែលរួមមានទូក-ង ចំនួន១៤ និងទូកខ្លីខ្នាតអន្តរជាតិ ចំនួន១១។

មន្រ្តីសាលាខេត្តកំពង់ចាម បានបន្តទៀតថា ការប្រារព្ធពិធីបុណ្យអបអរសាទរ ថ្ងៃចេញព្រះស្សា ដើម្បីជាការបង្ហាញដល់ សាធារណជនជាតិ-អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ថែមទៀតថា ខេត្តកំពង់ចាម ក៏ដូចជាប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយប្រជាជនក្នុងខេត្តកំពង់ចាម កំពុងសប្បាយរីករាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលសំខាន់ៗ របស់ខេត្តកំពង់ចាម ដើម្បីទាក់ទាញបន្ថែមការអភិវឌ្ឍ និងការវិនិយោគ។

អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញចូលរួមកម្សាន្តឲ្យបានច្រើនកុះករ នៅក្នុងពិធីដ៏សប្បាយរីករាយមួយនេះ៕