ប្រទះឃើញ សពទារក ច្រកថង់ខ្មៅចោល នៅតាមដងផ្លូវ ៣០ម៉ែត្រ នៅសង្កាត់ ស្ទឹងមានជ័យ

ភ្នំពេញ ៖ នៅវេលាម៉ោង១៥:៣០នាទី រសៀលនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានករណីបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញសពទារក ទំនងដូចជារំលូតចោល ពីព្រោះនៅជាប់ទងសុកនៅឡើយ ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណ បានយកមកប្លុងចោល នៅម្តុំខាងមុខអតីតកន្លែងបាញ់ស៊ីប ក្បែរផ្លូវ៣០ម៉ែត្រ ក្នុងក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកម្លាំងប្រជាការពាររបស់លោក ធ្វើការចាត់ចែង រៀបចំរកទីកន្លែងល្អ ដើម្បីបញ្ចុះសពទារកនោះ ឲ្យបានត្រឹមត្រូវ៕