បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​បុក​ពីក្រោយ​របួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​បុក​ពីក្រោយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ តុលា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦ ស្ថិត​ក្នុងភូមិ​សំណង់ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ចំណែក​រថយន្ត​ទួ​រី​សបាន​បើក​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព