ព័ត៌មាន​វិទ្យុ​អន​ឡាញ​ថ្មីៗ​នៅ​ថ្ងៃ​អង្គារ​

សូម​ចូលទៅ​កាន់ ដើម្បី​ស្តាប់​ព័ត៌មាន​ប្រចាំថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០១៥ នេះ ដែល​រៀបចំ​ដោយមាន​កញ្ញា ខន ចំប៉ា​។​

​ព័ត៌មាន​នៅថ្ងៃនេះ​មាន​ដូចតទៅ​៖
​ព័ត៌មាន​ជាតិ​៖
-​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ លោក ស ខេង និង​បណ្ដា​ទូត នៅ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​វែកមុខ​ជនដៃដល់​
-​ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​រកមុខ​ជន​ដែល​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
-​លោក សុខ ឥសាន ថា​ជន​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​ក្រុមបាតុករ​នោះទេ​។ លោក អ្នកនាង​កញ្ញា នឹង​បាន​ស្តាប់​ប្រសាសន៍​របស់ លោក សុខ ឥសាន នាពេល​បន្តិចទៀត​
-​សង្គម​ស៊ីវិល​ថ្កោលទោស​អំពើហិង្សា​លើ​តំណាង​បក្ស​សង្គ្រោះ​ជាតិ
-​ទិនានុប្បវត្តិ​ខ្មែរ​បង្ហាញ​ជំហរ​ផ្សេងៗ​គ្នា​ជុំវិញ​ព្រឹត្តិការណ៍​វាយដំ​តំណាងរាស្ត្រ​។​

​ព័ត៌មាន​អន្តរជាតិ​៖
-​ចិន ព្រមាន​អាមេរិក កុំ​ឲ្យ​បង្កបញ្ហា​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង
-​មេដឹកនាំ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង នឹង​ជួបគ្នា​លើកដំបូង​ក្រោយ​ខកខាន​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។​

​បទសម្ភាសន៍​៖
​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ជន​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ក្រុម​ឱកាសនិយម​។ បន្ថែម​ពីលើ​នេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ​ការី និពន្ធ​សារព័ត៌មាន​ថ្មីៗ​លោក សុខ ឥសាន ក៏​ចាត់ទុក​ការលើកឡើង​របស់លោក សម រង្ស៊ី ដែលថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​បក្ស​កាន់អំណាច ដើម្បី​ធ្វើ​ឲ្យ​មាន​អធម្មនុញ្ញភាព ហើយ​ធ្វើជា​លេស​គេចវេស​ពី​ការបោះឆ្នោត និង​ជាការ​មួរ​បង្កាច់​ប្រាសចាក​ការពិត​។ 

​វិភាគ​អន្តរជាតិ​៖
​ចិន ព្រមាន​អាមេរិក កុំ​ឲ្យ​បង្កបញ្ហា​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង (​ស្តាប់​បទ​វិភាគ​របស់លោក ទេព អ៊ី​វិសាល​)៕

សូមស្ដាប់ព័ត៌មានលម្អិត៖


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​