ពិតជា​គួរឱ្យ​អាណិត​៖ គោ​ទាំង​ហ្វូង​ត្រូវ​ចោះ​ប្រហោង​ធំ​លើ​ខ្នង​ដើម្បី​ពិសោធ​

Sanofi

កសិដ្ឋាន​មួយកន្លែង បានធ្វើ​ការពិសោធ​ដំបូង​គេ​បង្អស់​ទៅលើ​វិធី​ចិញ្ចឹមសត្វ​គោ ដោយ​ប្រើការ​ស្រាវជ្រាវ​របស់​ប​ច្ចេក​វិជ្ជា​ថ្មី​ទាក់ទង​នឹង​វិធី​ចិញ្ចឹម​គោ​បែប​អរ​ហ្គែ​នី​ក​។ ការសិក្សា​នេះ​ចង់ដឹងថា តើ​សត្វ​គោ​រង​ផលប៉ះពាល់​អ្វីខ្លះ ពាក់ព័ន្ធ​នឹង​ចំណីអាហារ​ដែល​ផ្តល់ឱ្យ និង ការប្រែប្រួល​របស់​បរិ​ស្ថាន​ជុំវិញ  ដោយ​វិធី​នេះ​តម្រូវឱ្យ​ចោះ​ប្រ​ហូ​ង​យ៉ាង​ធំ​លើ​ខ្នងសត្វ​គោ​ពេលដែល​វា​ត្រូវ​ថ្នាំ​សន្លប់ រួច​ស៊ក​ឧបករណ៍​តាមដាន​ចូលទៅក្នុង​ខ្លួន​សត្វ​គោ​។​


​ឧបករណ៍​ដែល​គេ​យកមក​តាន​ដាន​នេះ គឺអាច​ការពារ​ការ​ច្រែះ និង មិនមាន​ប្រតិកម្ម​ធ្វើឱ្យ​សត្វ​ឈឺ មិនតែប៉ុណ្ណោះ វា​អាចជួយ​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងពី​ដំណើរការ​នៃ​ការរំលាយ​អាហារ និង ដំណើរការ​បំប្លែង​កាកសំណល់​តាមបែប​ធម្ម​ជាតិ ហេតុដូចនេះ បើ​គោ​ឈឺ ឬ មាន​ឆ្លង​ជំងឺ​គឺអាច​ព្យាបាល​បានរ​ហ័យ និង ប្រើ​ថ្នាំ​ត្រូវ​នឹង​ប្រភេទ​ជំងឺ​។​


​ប៉ុន្តែ មាន​អ្នកវិទ្យាសាស្ត្រ​ក្រុម​ផ្សេងទៀត​បានធ្វើ​ការជំទាស់​ចំពោះ​ការស្រាវជ្រាវ​បែបនេះ ព្រោះ​មើលទៅ​ដូចជា​ឃោរឃៅ​ចំពោះ​សត្វ​គោ​ខ្លាំងពេក​៕ ខេ​រី​
(​ប្រភព​៖ សៀម អាប់​ដេ​ត​)


Related