ថែរក្សា​ស្បែក​ខូច​នៅ​រដូវភ្លៀង​ដោយ​ខ្លួនឯង​

Sanofi

បញ្ហា​កន្ទួល​រមាស់ និង បញ្ហា​ស្បែក​ផ្សេងៗ ច្រើន​កើត​មាននៅ​រដូវភ្លៀង​ក៏​ព្រោះតែ​អាកាសធាតុ​ប្រែប្រួល និង បរិយាកាស​រស់នៅ​ជុំវិញ​មាន​សភាព​ក្តៅ​ហើយ​សើម និង ស្ងួត ។​ ​បើតាម​អ្នកជំនាញ​បញ្ហា​ស្បែក​បានផ្តល់​ដំបូន្មាន​ខ្លះៗ​ក្នុងការ​ព្យាបាល​បញ្ហា​ស្បែក​ដោយ​ខ្លួនឯង ដោយ​អ្នក​អាច​ប្រើ​ផលិត ផល​ក្រែ​ម​លាប​ស្បែក យក​ផ្លែឈើ​បិទ​លើ​មុខ ឬ ប្រើ​ទឹកកក​ទៅ​ស្អំ​លើ​ស្បែក​ត្រង់​បិ​វេណ​ដែល​រមាស់​ក៏បាន ។​

ប្រេង​ចម្រាញ់​ពី​ស្លឹក «​តែ​» ៖ បើ​អា​ចរក​ប្រេង​ចម្រាញ់​ពី​ស្លឹក «​តែ​» ឬ ប្រេងដូង​បាន​អ្នក​អាច​យកមក​លាប​ត្រង់​បរិវេណ​កន្ទួល និង ស្នាម​មុន ។​ ​

ជេ​ល​ចម្រាញ់​ពី​ប្រទាល​កន្ទុយក្រពើ ៖ អាចជួយ​ព្យាបាល​ការ​រលាក​ស្បែក និង រមាស់​បណ្តាលមកពី​ទឹកភ្លៀង ។ ក្រៅពីនេះ​វា​ជួយ​ធ្វើ​ស្បែក​ឆាប់​ជា​សះ​ពី​ស្នាម​ដាច់​រលាត់ ។​

​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​មានគុណ​ប្រយោជន៍​ផ្នែក​ថ្នាំ​ព្យាបាល​ពិសេស ក្រៅពី​ជួយ​ធ្វើឱ្យ​កោសិកា​ស្បែក​ងាប់​បាន​សះស្បើយ​ហើយ វា​ក៏​ជួយ​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង និង កាត់បន្ថយ​ពី​បញ្ហា​ស្បែក​ស្ងួត ។ ចំពោះ​ស្ត្រី​ដែលមាន​បញ្ហា​ស្បែក​ងាយ​ទទួលរង និង ងាយ​ឆាប់​ខូច​គួរតែ​ប្រើ​ទឹកឃ្មុំ​លាយ​ជាមួយ​ប្រេង​អូ​លីវ ឬ ទឹកក្រូច​ឆ្មារ​មក​លាប​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា​នោះ​ក៏បាន ។​

ផ្លែឈើ ៖ ផ្លែស្វាយ និង ផ្លែ​ទទឹម ជា​ប្រភេទ​ផ្លែឈើ​ជួសជុល​សម្លាក​ស្បែក និង ចិញ្ចឹម​ស្បែ​កបាន​ប្រសើរ ។ ចំ​ពោះផ្លែ​ឪឡឹក​វិញ​ប្រសិនបើ​អ្នក​យកទៅ​លាយ​ជាមួយ​ម្សៅ​ទឹកដោះគោ​យកទៅ​លាប​លើ​ស្បែក​វា​នឹង​ជួយ​ថែរក្សា​ស្បែក​ឱ្យមាន​សំណើម​គ្រប់គ្រាន់ ។​

ឡេ​ផ្តល់​សំណើម​ស្បែក ៖ អ្នក​អាច​រក​ទិញ​ឡេ​លាប​ស្បែក​កា​រញរ​កុំឱ្យ​ស្បែក​ស្ងួត និង ជួយ​ឱ្យ​ស្បែក​ដកដង្ហើម​ចេញចូល​តាម​រន្ធ​ញើស​បាន​គ្រប់គ្រាន់ និង ជួយ​ដល់​សុខភាព​ស្បែក ៕​សុផល​


 

Related