រាជរដ្ឋាភិបាល បញ្ជាឲ្យ ក្រសួងមហាផ្ទៃ ស្វែងរក ជនដៃដល់ និងអំពាវនាវ ផ្តល់ភស្តុតាងនានា ដល់អាជ្ញាធរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះអំពើបង្កឡើងដោយជនមួយ ក្រុមតូចព្រួតគ្នា វាយតប់ទៅលើអ្នកតំណាងរាស្រ្ត ២រូប របស់គណបក្សសង្គ្រោះជាតិ និងសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះអំពើបង្ករបួសស្នាមនេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ និងក៏សូមអំពាវនាវដល់សាធារណជន និងស្ថប័នពាក់ព័ន្ធ ដែលបានដឹង បានឃើញ ឬមានភស្តុតាងពាក់ព័ន្ធ ករណីបង្ករបួសស្នាមខាងលើនេះ សូមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីជំរុញការស៊ើបអង្កេតស្រាវជ្រាវ រកយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានឆាប់។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ជុំវិញករណីអំពើបង្ករបួសស្នាមដល់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ២រូប៖

រាជរដ្ឋាភិបាល បញ្ជាឲ្យ ក្រសួងមហាផ្ទៃ ស្វែងរក ជនដៃដល់ និងអំពាវនាវ ផ្តល់ភស្តុតាងនានា ដល់អាជ្ញាធរ