មន្ទីរពេទ្យ RSDHC អាចព្យាបាល ជំងឺឈឺឆ្អឹងខ្នង និងចង្កេះយ៉ាង មានប្រសិទ្ធភាព

ភ្នំពេញ៖ មន្ទីរពេទ្យ Ramsay Sime Darby Health Care (RSDHC) ដែលមានការទទួលស្គាល់ពីនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មានជំនាញអាចព្យាបាលជំងឺឈឺឆ្អឹងខ្នង និងចង្កេះមើលមិនជា យ៉ាងមានប្រសិទ្ធភាព។

ចង្កេះ គឺជារចនាសម្ព័ន្ធដ៏ស្មុគ្រស្មាញមួយ ដែលបង្កើតឡើងដោយឆ្អឹងសាច់ដុំ, សរសៃវិញាណ និង សន្លាក់។ ហេតុដូច្នេះហើយ មនុស្សពិបាកវាយតម្លៃណាស់ ថាតើការឈឺចង្កេះរបស់អ្នក បណ្តាលមកពីអ្វីឲ្យពិតប្រាកដនោះ។

លោក វេជ្ជបណ្ឌិត ងួន សេរ័ត្ន តំណាងមន្ទីរពេទ្យ Ramsay Sime Darby Healthcare ប្រចាំនៅប្រទេសកម្ពុជាបានឲ្យដឹងថា ករណីភាគច្រើន នៃការឈឺចង្កេះមិនបណ្តាលមកពីការរបួសធ្ងន់ធ្ងរ ការប្រេះ ការរងរបួស ឬប៉ះពាល់ សរសៃវិញាណនោះទេ។ ការឈឺចង្កេះអាចបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃនៅផ្ទះ សាលារៀន ឬកន្លែងធ្វើការ ដែលវាវិវត្តបន្តិចម្តងៗ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា មូលហេតុ នៃការឈឺចង្កេះ អាចមានដូចជា បត់ខ្នងច្រើនពេក, លើក ឬដាក់របស់របរធ្ងន់ៗ, បើកបរ ឬអង្គុយក្នុងឡានយូរពេក ដោយមិនព្រមឈប់សម្រាក, ប្រឹងទាញ ឬពត់ខ្លួនខ្លាំងពេក, ប្រើសាច់ដុំហួសកម្រិត ដូចជា ការលេងកីឡា ឬធ្វើចលនាដដែលៗ ។ ការឈឺចង្កេះពេលខ្លះកើតឡើងភ្លាមៗ ដោយមិនមានមូលហេតុអ្វីទាំងអស់។ ឧទាហរណ៍ នៅពេលអ្នកភ្ញាក់ពីគេងអ្នកមានអារម្មណ៍ ថាឈឺចង្កេះជាដើម។

នរណាខ្លះ កំពុងប្រឈមមុខនឹងការឈឺចង្កេះ?

តំណាងមន្ទីរពេទ្យ RSDHC  បានបន្តថា កត្តា ខាងក្រោមនេះ អាចចូលរួមចំណែកធ្វើឲ្យអ្នកប្រឈមមុខកាន់តែខ្លាំង នឹងការឈឺចង្កេះ៖ ការធាត់លើសទម្ងន់ អាចដាក់បន្ទុកបន្ថែមទៅលើឆ្អឹងខ្នង, ការជក់បារី វាអាចទៅបំផ្លាញជាលិកានៅខ្នង, ការមានទម្ងន់ ធ្វើឲ្យមានទម្ងន់ខ្លូនប្រាណដោយសារ ការពរពោះទារក ក៏ដាក់សម្ពាធទៅលើខ្នងផងដែរ, ការប្រើប្រាស់ថ្នាំ រយៈពេលយូរក៏ធ្វើឲ្យឆ្អឹងខ្សោយ ផងដែរ, មានជំងឺធ្លាក់ទឹកចិត្ត ឬស្ត្រេស។ ក្នុងករណីខ្លះរោគសញ្ញា នៃជំងឺមួយចំនួន អាចធ្វើឲ្យអ្នក ឈឺចង្កេះដូចជា៖ ការឈឺនៅឆ្នឹងខ្នងផ្នែកខាងក្រោម ដែលរួមផ្សំជាមួយនឹងការស្ពឹក ឬមានអារម្មណ៍ ថា តឹងណែនអាចជាសញ្ញា នៃជំងឺស្យាទិក ឬលៀនទ្រនាប់ឆ្អឹងខ្នង, ការឈឺសន្លាក់នៅពេលដើរ និង តឹងៗនៅពេល ព្រឹកព្រលឹមអាចជាសញ្ញា នៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, ឈឺ និងតឹងនៅស្មាដែលធ្វើឲ្យ អ្នកពិបាកបើកបរគេងអាចជាសញ្ញា នៃជំងឺរឹងស្មា (frozen shoulder) ។

ក្នុងករណី កម្រការឈឺចង្កេះអាចជាសញ្ញា នៃជំងឺធ្ងន់ធ្ងរ ដូចជា ការបាក់ឆ្អឹងខ្នង, ការឆ្លងមេរោគនៅឆ្អឹងខ្នង ឬជំងឺមហារីក។ បើសិនជាអ្នកមានបញ្ហាឈឺឆ្អឹងខ្នង ឈឺចង្កេះមើលមិនជានោះអ្នកត្រូវទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឯកទេសផ្នែក ជំងឺឆ្អឹងកងខ្នង ដើម្បីរកឲ្យឃើញមូលហេតុ និងដើម្បីធ្វើការព្យាបាលអោយត្រឹមត្រូវនិងមានប្រសិទ្ឋភាព។

លោក ងួន សេរ័ត្ន បានបញ្ជាក់ថា មជ្ឈមណ្ឌលឆ្អឹងកងខ្នង និងសន្លាក់ នៃមន្ទីរពេទ្យ RSDHC ត្រូវបានង្កើតឡើងដោយ បច្ចេកវិទ្យា វេជ្ជសាស្រ្តល្អបំផុតជាមួយនឹងក្រុមគ្រូពេទ្យ និងអ្នកជំនាញឯកទេសខាងវេជ្ជសាស្រ្តដើម្បីកំនត់បាននូវរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលជំងឺឆ្អឹងកងខ្នង និងសន្លាក់របស់អ្នកបានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។

មជ្ឈមណ្ឌលនេះ ផ្តល់ជូននូវសេវាកម្មពិសេសៗដូចជា ការវះកាត់ឆ្អឹងកងខ្នងដែលមានការវះស្នាមបើកមុខតូចបំផុត និងការវះកាត់ ប្តូរសន្លាក់ទាំងមូលតែម្តងដោយប្រើប្រព័ន្ធកុំព្យូទ័រជាជំនួយ។ មជ្ឈមណ្ឌលសន្លាក់ឆ្អឹងកងខ្នង និងសន្លាក់ ពោរពេញទៅដោយសម្ភារៈទំនើបនិងសម្បូរបែបជាមួយនឹងជំនួយ ដោយការព្យបាលចលនាដោយប្រើអាងហែលទឹក ព្យាបាលជំងឺ (Hydrotherapy Pool)។ សេវាកម្មស្តាលទ្ធពលកម្មនេះអាចធ្វើតម្រូវទៅតាមការចង់បានរបស់អ្នកជំងឺម្នាក់ៗ ហើយអ្នកជំនាញខាងព្យាបាលក៏មានការថែទាំបន្ថែមទៀតចំពោះវិធីគ្រប់គ្រងជំងឺរបស់ពួកគេ និងដំណើរការ នៃការជាសះស្បើយទៀតដែរ។ គូរបញ្ជាក់ថា ៩៥ភាគរយ នៃជំងឺឆ្អឹងខ្នង គឺមជ្ឈមណ្ឌលយើងព្យាបាលជាសះស្បើយដើយការប្រើថ្នាំ។ ការវះកាត់បើកមុខតូចនឹងត្រូវធ្វើក្នុងចំណោមតែ ៥ភាគរយប៉ុណ្ណោះនៃអ្នកជំងឺឆ្អឹងខ្នង៕

មន្ទីរពេទ្យ RSDHC អាចព្យាបាល ជំងឺឈឺឆ្អឹងខ្នង និងចង្កេះយ៉ាង មានប្រសិទ្ធភាព